ស្ទើរតែមិនគួរអោយជឿ ៖ ជាក់ច្បាស់ណាស់ នៅលើពិភពលោក យើងនេះ រឿងអ្វីក៏អាចកើត មានឡើង បានដែរ ខណៈពេលដែល ពេលខ្លះនោះ វាស្ទើរតែមិនគួរអោយជឿ ក៏ថាបាន តួយ៉ាងដូចករណីលើក នេះជាដើម បុរសវ័យ ២២ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន និងប្រឈម ក្នុងការ ជាប់ពន្ធនាគារ បន្ទាប់ពីរក អោយឃើញថា គាត់បែរជា បែកគំនិត ទៅសិច ជាមួយនឹង សុនក នេះបើយោងតាម ការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹមីរ័រ ។
ប្រភព បន្តអោយដឹងថា ជនជាប់ចោទ មានវ័យ ២២ ឆ្នាំរូបនេះ មានឈ្មោះថា Joshua Lee Werbicki មានមុខរបរ ជាអ្នកបើករថយន្ត ដឹកភីស្សា ផ្គត់ផ្គង់ដល់ទីកន្លែង ។ បន្ថែមពីលើនេះ ប្រភពដដែលគូស បញ្ជាក់បន្តអោយដឹងថា លោក Werbicki ត្រូវបានសមត្តកិច្ចជំនាញ ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃ សុក្រកន្លងទៅ និងប្រឈមក្នុងការចាប់ពន្ធនាគារ ខណៈរងនូវការចោទប្រកាន់ ពីបទឧក្រិដ្ឋ ធ្វើអំពើ សាហាវឃោរឃៅ ទៅលើសត្វ។
គួររំឭកផងដែរថា ការចាប់ឃាត់ខ្លួន អាចធ្វើទៅបាន បន្ទាប់ពីបានរកឃើញ ថាគាត់ពិតជាបាន សិចជា មួយនឹងសត្វសុនក ពិតប្រាកដមែន ក្រោយពីសកម្មភាព កើតឡើងទាំងស្រុង ត្រូវបានថតជាប់ តាម រយៈប្រព័ន្ថកាម៉េរ៉ាសុវត្ថិភាព ដែលបានបំពាក់ ជាប់នៅក្នុងបន្ទប់ ។ ដោយឡែក បើតាមការអោយដឹង សុនកមួយក្បាលនេះ គឺជាសត្វចិញ្ចឹមរបស់មិត្តរួមបន្ទប់ របស់ជនរងគ្រោះផ្ទាល់តែម្តង។
បន្ទាប់ពី មានការចាប់ឃាត់ខ្លួន និងមានភស្តុតាង គ្រប់គ្រាន់ហើយនោះ ជនជាប់ចោទរូបនេះ ជនជាប់ ចោទរូបនេះ ប្រឈមនឹងការចាប់ពន្ធនាគារ ខណៈពិន័យជាសាច់ប្រាក់ ២,៥០០ ដុល្លារ ក្នុងការធានា អោយនៅក្រៅឃុំ ស្របពេលដែលគាត់ ត្រូវបានហាម មិនអាចរស់នៅ ឬក៏ចិញ្ចឹមសត្វអ្វីទៀតនោះទេ នាពេលអនាគត៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ