CamNews

យានជំនិះពិសេសសម្រាប់ប្រើក្នុងពេលមានទឹកជំនន់ នៅប្រទេសថៃ

នៅក្នុងកាលៈទេសៈដែលទឹកជំនន់កំពុងគ្របដណ្ដប់ប្រទេសថៃ ប្រជាជននៃប្រទេសនេះ
មិនត្រឹមតែច្នៃជាទូក កាណូត ពិសេសៗនោះទេ ប៉ុន្ដែពួកគេក៏បានច្នៃយានជំនិះពិសេស
ផ្សេងទៀតដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។


ជនជាតិ ថៃពីរនាក់ពុក និងកូន ធ្វើដំណើរដោយកង់ពិសេសដែលត្រូវបានគេច្នៃសម្រាប់ធ្វើ
ដំណើរក្នុងទឹកជំនន់នៅក្រុង បាងកក។


ប្រជាជនក្រុង បាងកក ធ្វើដំណើរដោយរថយន្ដពិសេសលើផ្លូវមួយពេញដោយទឹកជំនន់។


ដំរីគឺជាសត្វមួយប្រភេទមានភាពស្និទ្ធសា្នលជាមួយប្រជាជនថៃ ។ នៅក្នុងពេលមានទឹក
ជំនន់ជាប្រវត្តិសាស្ដ្របានកើតឡើង ដំរីបានក្លាយជាមធ្យោបាយធ្វើដំណើរដែលមានប្រសិទ្ធិ
ភាពជាងគេ។


ការធ្វើដំណើររបស់ដំរី តែងមានសភាពខ្លាំងក្លាយ និងប្រសើរជាងយានជំនិះដទៃដូចជា រថ
យន្ដ ម៉ូតូជាដើម។ នៅក្នុងរូបនេះគឺជាក្រុមអ្នកជិះដំរីនៅតាមដងផ្លូវក្នុងក្រុង Ayutthaya កាល
ពីថ្ងៃទី១០ ខែតុលា។


ប្រជាជនក្រុង បាងកក អង្គុយនៅខាងក្រោយគោយន្ដប្រភេទមធ្យមមួយដែលធ្វើដំណើរក្នុង
ទឹកជំនន់កាលពីថ្ងៃទី ៦ វិច្ចិកា។


នៅក្នុងខ្សែទឹកជំនន់ ម៉ូតូដែលមានកំលាំងខ្លាំងក៏ត្រូវបានគេប្រើប្រាស់ផងដែរ។


តុកតុក មួយគ្រឿងត្រូវបានគេកែច្នៃឱ្យខ្ពស់ជាងមុនដើម្បីងាយស្រួលធ្វើដំណើរក្នុងទឹក
ជំនន់នៅ Ayutthaya កាលពីថ្ងៃទី ១២ តុលា។


រថពាសដែករបស់យោធាថៃ ត្រូវបានបញ្ជាទៅកាន់តំបន់ Phimai ខេត្ត Nakhon
Ratchasima ដើម្បីចែកអំណោយ។


កម្មករថៃ កំពុង តោងជិះរថយន្ដកាត់គូថមួយដើម្បីគេចចេញពីតំបន់ Navan Nakhorn
ជាយក្រុង បាងកក ដែលកំពុងត្រូវទឹកជំនន់ជន់លិច ។


ប្រជាជនថៃ ឈរនៅលើរថយន្ដដឹកទំនិញមួយគ្រឿងកំពុងធ្វើដំណើរក្នុងទឹកជំនន់នៅ
តំបន់ Lat Phrao នៃក្រុង បាងកក កាលពីថ្ងៃទី ៥ វិច្ចិកា។


នៅពេលមានមធ្យោបាយធ្វើតំណើរពិសេស និងល្អជាងនេះ ប្រជាជនថៃមួយចំនួនត្រូវ
បង្ខំចិត្តព្យួរ ម៉ូតូ ទុកមួយអន្លើ ដើម្បីចៀសវាងការខូចខាត ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP/Bangkokpost



Tags: floodthailandthaibangkokdisasterspecialtransportationayutthaya