CamNews

ព័ត៌មានអន្តរជាតិ 

មកពីទឹកនៅក្នុងរូងភ្នំដែលជនជាតិថៃ ១៣ នាក់បានបាត់ខ្លួន មានសុទ្ធតែរបស់បែបនឹងទើបត្រូវផ្អាកការបូមទឹកចេញ

ថៃ ៖ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក ទើបបណ្តាលឲ្យទឹកឡើងខ្លាំង ព្រមទាំងបង្អាក់ការប្រឹងប្រែងស្វែងរកក្មេងៗចំនួន ១២ នាក់ និងគ្រូបង្វឹកបាត់ទាល់ម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំនៅភាគខាងជើងនៃប្រទេសថៃ ។ នៅក្នុងនោះផងដែរ កាបូមទឹកត្រូវបានផ្អាក ហើយគេក៏សម្រេចចិត្តរកវិធីសាស្រ្តផ្សេងដើម្បីជួយសង្រ្គោះក្មេងៗទាំងនោះ ។ 

ក្មេងប្រុសដែលមានអាយុចាប់ពី ១១ ទៅដល់ ១៦ ឆ្នាំ ព្រមទាំងគ្រូបង្វឹកអាយុ ២៥ ឆ្នាំ ត្រូវបានគេដឹងថា ពួកគេបាននាំគ្នាចូលទៅក្នុងរូងភ្នំនោះ កាលពីថ្ងៃសៅរ៍ ហើយក៏ទាក់ទងមិនបានចាប់តាំងពីពេលនោះមក ។

-ចុចអាន ៖​ ក្មេង ១២ នាក់និងគ្រូហ្វឹកហាត់បាល់ទាត់ម្នាក់ អាចនឹងនៅមានជីវីត ប៉ុន្តែអាចមានអ្វីមួយបិទបាំង

អាជ្ញាធរថៃបានថ្លែងថា ពួកគេគ្រោងនឹងខួងដើម្បីឲ្យមានផ្លូវតូច ដើម្បីបង្កើតជាច្រកចូលទៅក្នុងរូងភ្នំនោះបាន ។​ ក្រុមអ្នកជួយសង្រ្គោះបានប្រាប់ប៊ីប៊ីសុីថា ដរាបណាពួកគេអាចគេចផុតពីទឹកជំនន់ ពួកគេនៅមានឱកាសរស់រានមានជីវីត ។

អ្វីដែលក្រុមសើបអង្កេតព្រួយបារម្ភបំផុតនោះគឺ ការខ្វះខាតអុកសុីសែន។ នៅក្នុងនោះផងដែរ គេបានសន្និដ្ឋានថា ក្រុមក្មេងៗនិងគ្រូរបស់ពួកគេ មិនអាចចេញមកបានដោយសារតែកម្រិតទឹកចេះតែកើនឡើង ដោយសារតែទឹកភ្លៀង ។

ក្រុមជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ បានព្យាយាមស្វែងរកវិធីចូលទៅក្នុងរូងភ្នំ ដោយរកមើលផ្លូវរូងក្រោមដី ប៉ុន្តែហាក់បីដូចជាមិនបានផលទាល់តែសោះ ។ 

លោក Vern Unsworth ជនជាតិអង់គ្លេស ដែលមានមូលដ្ឋាននៅខេត្តឈាងរ៉ៃបានប្រាប់ Reuters ថាមានបរិមាណទឹកយ៉ាងខ្ពស់នៅក្នុងរូងភ្នំ ។ លោកបានមានប្រសាសន៍ថា មានប្រភពទឹកនៅខាងក្នុងដែលមានសភាពមិនធម្មតា ពោលគឺមានន័យថាមានទឹកចេញមកពីទិសពីរ ។

កាលពីថ្ងៃពុធ មានជនជាតិអង់គ្លេស ៣ នាក់ ដែលជំនាញខាងមុជទឹក បានមកដល់ទីក្រុងឆៀងវ៉ៃរួមជាមួយនិងយោធាអាមេរិច ដើម្បីជួយសង្គ្រោះអ្នកដែលបានបាត់ខ្លួនចំនួន ១៣ នាក់នៅក្នុងរូងភ្នំនោះ។ ពួកគេបានបន្ថែមទៀតថា នឹងចូលទៅក្នុងរូងភ្នំនៅពេលដែលច្រកសំខាន់អាចចូលដំណើរការបានម្តងទៀត ។ លោក Sgt Kresada Wanaphum ដែលជាកងទ័ពថៃ បានប្រាប់ Reuters ថា វាគឺជាបញ្ហាដែលប្រឈមខ្លាំងបំផុតនោះគឺ មានកំទេពកំទី និងដីខ្សាច់ជាច្រើនដែលជាប់គាំងនៅពេលដែលកំពុងបូមទឹកចេញពីរូងភ្នំ ។

ខណៈពេលដែលមានជនសប្បុរសធម៌ជាច្រើនបានខិតខំប្រឹងប្រែងជួយអស់រយៈពេលជាច្រើនថ្ងៃ​លោក Anupong Paojinda ដែលជារដ្ឋមន្រ្តីមហាផ្ទៃបានថ្លែងថា គាត់មានទំនុកចិត្តថា កុមារនិងគ្រូរបស់ពួកគេនៅមានជីវីតនោះឡើយ ។

លោកបានបន្តទៀតថា ពួកគេនៅមានអាហារ មានជំនាញអាចការពារជីវីតរបស់ពួកគេ ហើយយើងនៅតែជឿជាក់ថា ពួកគេនឹងមានសុវត្ថិភាព ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ ប៊ីប៊ីសុី 


Tags: Thailand