ថ្មីៗនេះ"ផលិតផល"ដ៏ពិសេសមួយរបស់ តារាចម្រៀងនិយមស្ទីលប្លែកៗ Lady Gaga កំពុង
ដាក់លក់ក្នុងតម្លៃដល់ទៅ៤៨០,០០០ដុល្លារអាមេរិក។

នោះគឺបង្គន់នោមសម្រាប់បុរសដែលត្រូវបាន Lady Gaga កាន់ប៊ិចសរសេរលើវា។ នៅលើ
បង្គន់នោមនោះ Lady Gaga បានសរសេរថា ខ្ញុំមិនមែនជាអ្នកសិល្បៈល្បីល្បាញដូចលោក
ឌូឆាមនោះទេ ប៉ុន្តែខ្ញុំចង់នោមកំដរអ្នក (I'm not f..king Duchamp but I love pissing with
you) រួចក៏ចុះហត្ថលេខា នៅខាងក្រោមនោះ។

បង្គន់នោមសម្រាប់បុរសមួយនេះ មិនដែលមាននរណាម្នាក់បាននោមស្រោចលើវាឡើយ
ត្រូវបានប្រើប្រាស់ក្នុងការថតរូបសម្រាប់ទស្សនាវដ្ដី VogueHomme នៅប្រទេសជប៉ុន។

ហើយ LadyGaga បានបរិច្ចាគវាទៅឲ្យវិបសាយ showstudio.com ដើម្បីធ្វើការដាក់លក់ក្នុង
តម្លៃជិតកន្លះលានដុល្លារ។
ប្រភព៖ Thehothits
ដោយ៖ មិនា