បុរសម្នាក់នៅអាមេរិក បានរៀបគម្រោងលក់ពងស្វាសមួយម្ខាងរបស់ខ្លួន ទៅឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ ក្នុងតម្លៃ ៣៥,០០០ ដុល្លារអាមេរិក។
បុរសឈ្មោះ Mark Parisi រស់នៅក្នុងក្រុង Las Vegas តែងបានចុះឈ្មោះចូលរួមក្នុងការពិសោធផ្នែកពេទ្យវិទ្យាជាច្រើនលើក ដើម្បីយកប្រាក់។ Mark Parisi បានឱ្យដឹងថា ខ្លួនពិតជាមានការព្រួយបារម្ភ ប៉ុន្ដែក៏មានការរំភើបចំពោះការពិសោធនាពេលខាងមុខ ទាក់ទិននឹងពងស្វាសម្ខាង។
Mark Parisi បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ជាក់ស្ដែង "Extreme Tightwads" ដែលបានផ្សាយកាលពីថ្ងៃទី ៦កន្លងទៅ ហើយនឹងឆ្លងកាត់ការវះកាត់ពងស្វាសម្ខាងរបស់ខ្លួន។ កន្លែងពងស្វាសដែលនឹងត្រូវបានកាត់ចេញនោះ នឹងត្រូវបានដាក់ជំនួសដោយគ្រាប់មូលសិប្បនិមិត្ដមួយគ្រាប់។
Mark Parisi ឱ្យដឹងថា ៖ “អ្វីដែលអ្នកត្រូវធ្វើ នោះគឺចុះឈ្មោះបរិច្ចាគពងស្វាសម្ខាង ក្នុងចំណោមពីររបស់ខ្លួន។ គ្រូពេទ្យនឹងដាក់ជំនួសវិញដោយគ្រាប់មូលសិប្បនិមិត្តមួយគ្រាប់។ បន្ទាប់ពីអ្នកបំពេញបែបបទចេញពីពេទ្យ បាន ១៤ថ្ងៃ អ្នកនឹងទទួលបានសែកមួយសន្លឹក មានតម្លៃ ៣៥,០០០ ដុល្លារ។
ប្រភពព័ត៌មានឱ្យដឹងថា នៅពេលនោះ Mark Parisi នឹងបង្ហាញខ្លួនក្នុងកម្មវិធីមួយ នៅអាមេរិក ដែលមានឈ្មោះថា “Extreme Cheapskates” (បកប្រែកក្រៅផ្លូវការថា “មនុស្សវេទនាបំផុត”)។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
និស្សិតប្រុសស្រីរាប់ពាន់នាក់ បឺតមាត់គ្នាកណ្តាលថ្ងៃចែស
ស្រីស្អាតសម្ញែងទ្រព្យ ប្រកាសរកប្ដី តាមអ៊ីនធើរណិត
ចាស់ស្ទាវ សម្រេចកាម នៅចំពោះមុខអ្នកលក់ ត្រូវកាមេរ៉ាថតបាន
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost/Orange