CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន បុរសអាមេរិកម្នាក់ ខណៈហែលទឹកទន្លេ ឆ្លងប្រទេស ចូលដី កូរ៉េខាងជើង

ព័ត៌មានអន្តរជាតិ ៖ ក្រសួងការពារជាតិរបស់ កូរ៉េខាងត្បូង បាននិយាយ នៅក្នុងថ្ងៃពុធនេះថា ទាហ៊ាន កូរ៉េខាងត្បូង បានឃាត់ខ្លួនប្រជាពល រដ្ឋអាម៉េរិកម្នាក់ ដែលបានកំពុងព្យាយាម ហែលឆ្លងព្រុំដែនទន្លេ ដើម្បីចូលទៅប្រទេសកូរ៉េខាងជើង បំណងជួយនឹងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ។


អ្នកនាំពាក្យក្រសួងការពារ​​    ជាតិ ម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន AFPថា បុរសជនជាតិអាម៉េរិកម្នាក់ ត្រូវបានឃាត់ខ្លួនកាល ពីយប់ម្សិលមិញ នៅពេលដែលបុរសនោះ កំពុង  ព្យាយាមហែលឆ្នងទន្លេមួយ ទៅកាន់ប្រទេសកូរ៉េខាងជើង និង     បានបន្ថែមទៀតថា បានប្រគល់  ឲ្យ អជ្ញាធរ  ពាក់ពាន់នៅទីនោះ ដោះស្រាយ ។

យោងទៅតាមភ្នាក់ងារសារព័ត៌មាន  Yonhap  បុរសម្នាក់នោះបានប្រាប់អ្នកស៊ើបអង្កេត ថាគេចង់ ជួប ជាមួយ និងមេដឹងនាំរបស់ កូរ៉េខាងជើងគឺលោក Kim Jong-Un។ ភ្លាមៗនោះ គេមិនអាចធ្វើការ ទំនាក់ ទំនង ជាមួយនឹងមន្ត្រីស្ថានទូតអាម៉េរិក ណាម្នាក់ដើម្បីធ្វើការស្រាយ បំភ្លឺអំពីរឿងនេះ បានទេ ។


តាមប្រភពមួយពីរដ្ឋាភិបាល ត្រូវបានលើកឡើងដោយសារព័ត៌មាន  Yonhap បាននិយាយថា ប៉ូលិស យាមល្បាតព្រុំដែន បានឃើញ    បុរសម្នាក់  អាយុ៣០ឆ្នាំ រាងស្តើង ដេកអស់កម្លាំងនៅលើមាត់ ច្រាំង ខាងត្បូងនៃទន្លេហាន ដែលជាផ្នែកមួយស្ថិត នៅភាគខាងលិច នៃព្រំដែន កូរ៉េខាងជើងដែលត្រូវ បាន ដាក់ទាហ៊ាន ជាច្រើននាក់ការពារនៅទីនោះ ៕

ប្រភព ៖​ ដើមអម្ពិល ប៊ីប៊ីស៊ី Yonhap


Tags: Seoul South korea Park Bom Sandara Park 2NE1 star news Int news North korea