ព័ត៌មានកីឡា៖ លោក David Beckham ដែលមានប្រវត្ដិជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះមួយរូបដែរនោះ ពេលនេះ ត្រូវបានអ្នកការសែតចុះផ្សាយព័ត៌មានថា រូបលោកបានកំពុងតែ តាំងខ្លួនឈរនៅពីក្រោយខ្នងអតីតមិត្ដភក្ដិរូមក្រុម ដើម្បីចូលខ្លួនក្នុងកម្មវិធីដេញថ្លៃប្រកួតប្រជែងធ្វើជា ប្រធាន FIFA បន្ទាប់។
លោក Luís Figo ដែលត្រូវជាអតីតមិត្ដភក្ដិរួមក្រុមរបស់ លោក David Beckham ហើយជាជនជាតិ ព័រ ទុយហ្គាល ផងដែរនោះ ធ្លាប់បានប្រកាសជាសាធារណៈកាលពីខែមុនថា ខ្លួននឹងចូលរួមប្រកួតដេញថ្លៃ ប្រជែងដណ្ដើមតំណែងជា ប្រធានសមាគមន៍កីឡាបាល់ទាត់អន្ដរជាតិ (FIFA) ដែលមុខតំណែងនេះ ក្នុងពេលបច្ចុប្បន្នគ្រប់គ្រងដោយលោក Sepp Blatter ។
ស្របនឹងការលើកឡើងដូច្នោះ Beckham បានប្រាប់ទៅអ្នកកាសែតថា គាត់ពិតជាសប្បាយចិត្ដនឹងការសម្រេចចិត្ដរបស់មិត្ដភក្ដិគាត់ម្នាក់នេះខ្លាំងណាស់ខណៈដែលហ៊ាន ប្រើប្រាស់គោលជំហរដ៏រឹងមាំរបស់ខ្លួន ឈរជើងក្នុងកម្មវិធីនេះ ។ គាត់សូមស្វាគមន៍ទៅដល់ ការសម្រេចនេះផងដែរ សម្រាបមិត្ដភក្ដិរបស់គាត់ ហើយជោគជ័យសម្រាប់ការ ប្រកួតប្រជែងនេះ វាគឺជាតម្រូវការដ៏ចាំបាច់បំផុត ដែលទាមទាមនុស្សល្អ មកដំណើរការ ហើយជាការពេញចិត្ដយ៉ាងខ្លាំងពីអ្នកគាំទ្រ។
បង្ហាញពីភាពប្ដេជ្ញាចិត្ដ លោក Luís Figo បានបន្ដថា គាត់នឹងខិតខំប្រឹងប្រែង ផ្លាស់ប្ដូរយន្ដការដើម្បីធ្វើឲ្យការដឹកនាំកាន់តែប្រសើរឡើង ដូចជាការសម្រេចឲ្យបាន ភាពល្អប្រសើរនៃការសហការគ្នា តម្លាភាព និង បង្កើភាពស្មោះត្រង់ឲ្យនកាន់តែខ្លាំងឡើង ដើម្បីរក្សាបាននូវតម្លៃភាពរបស់កីឡាបាល់ទាត់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ theguardian