ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រូបសង្ហារ លោក អេឡិច ចិត្រា បានបង្ហើប
ប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ លោកបានផ្អាក ការងារក្នុងស្រុកមួយ
រយៈសិន ដោយសារតែលោកកំពុង តែជាប់ដៃត្រូវចេញទៅសម្តែង នៅក្រៅប្រទេស។
លោក អេឡិច ចិត្រា បានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្នលោក
មានការមមាញឹកជាមួយការងារច្រើន ភាគច្រើនគឺការងារ នៅក្រៅ ប្រទេសចំណែកការ
ងារ ក្នុងស្រុកថ្មីៗនេះ លោកទើបតែផ្អាកការថតរឿង ឲ្យខាង ស្ថានីយទូរទស្សន៍២ ដោយ
សារតែលោកត្រូវត្រៀមខ្លួន ក្នុងការចូលសម្ភាសន៍ ដើម្បីចេញទៅ សម្តែងនៅក្រៅប្រទេស
ដូច្នេះទើបសម្រេចចិត្តលុបការងារ ក្នុងស្រុកចោលបែបនេះ។
បុរសរូបសង្ហារ សម្បូរស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “មូលហេតុដែលខ្ញុំសម្រេចចិត្ត
ផ្អាក ការងារនៅក្នុងស្រុកដោយសារ តែខ្ញុំខ្លាចគ្មានពេលគ្រប់គ្រាន់ សម្រាប់ពួកគាត់ ព្រោះ
ថា ខ្ញុំក៏ត្រូវបានខាងម្ចាស់ Spnosor ទាក់ទងអញ្ជើញទៅសម្តែង នៅអាមេរិករង់ចាំតែចូល
សម្ភាសន៍នៅទូតតែប៉ុណ្ណោះ ដូច្នេះខ្ញុំខ្លាចទទួលការងារ ជាន់ពេលតែមួយ”។
លោក ចិត្រា បានប្រាប់ឲ្យដឹងទៀតថា ក្នុងរយៈពេលនេះលោក មានការមមាញឹកច្រើនជា
មួយ ការចេញទៅរកប្រាក់នៅ ក្រៅប្រទេសច្រើន ជាងការងារនៅក្នុងស្រុក ជាក់ស្តែងដូចជា ពេលនេះលោកក៏មានគេទាក់ទងទៅសម្តែង នៅក្រៅប្រទេសច្រើន គ្រាន់តែលោកមិនទាន់ ទទួលព្រោះរង់ចាំត្រឡប់ពីការសម្តែង នៅអាមេរិកសិន ប្រសិនបើជាប់បានចេញ ទៅសម្តែង
ក្នុងពេលឆាប់ៗប្រហែលជា ២ខែ ទៅ២ខែកន្លះ នេះក៏ជាលើកទី២ ហើយសម្រាប់លោកនៅ
ពេលដែលត្រឡប់ពីការសម្តែង នៅលើទឹកដីនោះលោកក៏ត្រៀមរៀបចំ ឯកសារចេញទៅ
សម្តែង នៅប្រទេសដទៃទៀត គ្រាន់តែពេលនេះលោកមិនទាន់ដឹងថា ត្រូវទៅប្រទេសណា
បន្ត ដោយសារតែមានគេទាក់ទងមកច្រើនពេក៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល