ព័ត៌មានកីឡា៖ ព័ត៌មានគេហទំព័រមួយបានចុះផ្សាយជាបន្ទាន់ថា លោក Bob Arum មានការធុញទ្រាញ់ និង នៀយហត់ ជាមួយសេចក្ដីព្រមព្រៀង ប្រកួតរបស់ កីឡាករខ្លាំងទាំង ២ ខណៈសេចក្ដីសម្រេច មិនច្បាស់លាស់ នៅតែកើតឡើង ជាបន្ដបន្ទាប់ ។
លោក Bob Arum ត្រូវបានអ្នកការសែតជាច្រើន ចោទសួរគាត់ ពីសេចក្ដីសម្រេច ឲ្យពិតប្រាកដ នៃការបរិច្ឆេទការប្រកួត របស់អ្នកទាំង ២ ថាតើ ត្រូវបន្ដដល់ពេលណា ។ ស្របពេលនៃការចោលសំណូរបែបនេាះ គាត់ បាននិយាយដោយបង្ហាញពីក្ដីនឹកអស់សង្ឃឹមនៃការសម្រេចចិត្ដ ដោយលើកឡើងថា រហូតមកដល់ពេលឥលូវ គាត់មានការ នឿយហត់នឹងសកម្មភាពអ្នកទាំងពីរ នេះណាស់ ។ កាលពីដើមឡើង គាត់ធ្លាប់បាន បង្ហើបម្ដងរូចទៅហើយ ក្រោយពី Floyd បានសម្រេចយកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ហើយប៉ាក់ គីអៅក៏មិនបដិសេធដែរ បន្ដមកទៀត សេចក្ដីព្រមព្រៀងក៏ កំណត់ដោយឲ្យចុះកិច្ចសន្យា លើលិខិតស្នាត្រឹមត្រូវ ហើយផុតកំណត់ត្រឹមចុងខែកមរា ប៉ុន្ដែ Floyd មិនព្រមចុះ ហើយសុំពន្យាពេល បន្ដទៀត រហូតមកទល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ នៅឡើយទៀត ។
បន្ថែមពីលើនេះ ទៅទៀត លោក Bob Arum បានបន្ដមានប្រសាសន៍ទៀតថា គាត់ឈរជើងក្នុងអាជីពនេះជិត ៥០ សិបឆ្នាំទៅហើយ មិនដែលប្រទះរឿងបែបនេះទេកន្លងមក ទើបតែពេលនេះ បានធ្វើឲ្យគាត់ ភ្លឺភ្នែកច្បាស់តែម្ដង ។ នោះគឺជារឿងមួយដែលឆ្កួតៗ ដែលមិនអាចស្មានដល់ ។
លោក Bob Arum រហូតមកទល់ពេលនេះ លែងហ៊ានសម្រេច ចេញសេចក្ដីអះអាងបន្ដទៀតដែរ ក្រៅពីចាំសេចក្ដីសម្រេចឲ្យពិតប្រាកដជាលើចុងក្រោយរបស់អ្នកទាំង ២ តែម្ដងទៀតប៉ុណ្ណោះ ក្រៅពីនោះ គាត់ស្ទើរតែលែងចង់ដឹងឮអស់ទៅហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews