CamNews

តារា 

ការពិតអ្នកដែលយកផ្កាមួយបាច់ធំឲ្យនាង Bella មិនមែន James jirayu ទេ (មើលវីដេអូបានដឹងច្បាស់ស្តែងម៉ង)

ព័ត៌មានកំសាន្ត ៖ ក្រោយបែកធ្លាយរូបថតបុរសសង្ហាម្នាក់ដែលកាន់បាច់ផ្កាមួយបាច់ធំ ខណៈដែលតារាសម្តែងស្រីនាង Bella ranee បញ្ចប់ការសិក្សារបស់នាង ហើយក៏ស្របពេលដែលមហាជនមើលរូបថតនោះស្រដៀងជាមួយនិងលោក James jirayu ប៉ុន្តែអ្វីៗគឺខុសទាំងស្រុងពីចិត្តអ្នកគាំទ្រដែលបានរំពឹងទុក ។ 

ដោយយោងតាមវីដេអូមួយដែលទើបតែបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បុរសម្នាក់ដែលបានយកបាច់ផ្កាជូននាង Bella ranee នៅថ្ងៃបញ្ចប់ការសិក្សារបស់នាងនោះគឺជា លោក Weir sukollawat ដែលជាមិត្តប្រុសបណ្តូលចិត្ត ដែលចាប់ដៃគ្នាសាងស្នេហាជាយូរណាស់មកហើយ មុនពេលដែលនាងស្គាល់លោក James jirayu ទៅទៀត អ្វីដែលសំខាន់ជាងនេះអ្នកទាំង ២ ក៏ស្រលាញ់និងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងៗ ។

បើទស្សនិកជនចង់ដឹងឲ្យកាន់តែច្បាស់ផ្ទាល់ភ្នែក សូមទស្សនារូបថតជាច្រើនសន្លឹក និងវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




 





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu Weir sukollawat