កាលពីថ្ងៃទី ២០ ខែមករា គេហទំព័រ QQ របស់ចិន បានចុះផ្សាយនូវព័ត៌មានមួយ ស្តីពីករណី ចាប់ ជំរិតចម្លែកមួយ ដែលបានកើតឡើងនៅម៉ោងប្រហែលជា ៤រសៀល នៅឯ Hainan ប្រទេសចិន។
បើតាមប្រភព នៅលើគេហទំព័រខាងលើនេះ នៅប្រហែលជាម៉ោង ៨ ព្រឹក ថ្ងៃទី ២០ ខែមករា យុវ ជនម្នាក់អាយុប្រហែល ២០ឆ្នាំ បានប្រើកាំបិត ធ្វើការភ្ជង់ចាប់ជំរិត នារីវ័យក្មេងម្នាក់។ បន្ទាប់មក នៅម៉ោងប្រហែល ៣រសៀល ថ្ងៃដដែល បុរសខាងលើ ក៏បាននាំនារីរងគ្រោះ ឡើងលើដំបូលផ្ទះ របស់ ប្រជាពលរដ្ឋម្នាក់ ប្រើកាំបិតភ្ជង់គំរាម និងបង្ខំឲ្យនារីនោះ ស្រាតខោអាវ ឲ្យអស់ពីខ្លួន។ ហេតុការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ ផ្អើលឈរមើល សកម្មភាពទាំងនោះ។
បន្ទាប់ពីទទួលបានការរាយការណ៍ ប៉ូលិសតំបន់ក៏បានមកដល់កន្លែងកើតហេតុ ដើម្បីស្វែងរក មធ្យោបាយចចារ និងបញ្ចុះបញ្ចូល បុរសជាជនចាប់ជំរិតនោះ ឲ្យដោះលែងនារីរងគ្រោះ។
រហូតដល់ម៉ោងប្រហែលជា ៤រសៀល ទើបបុរសនោះបានយល់ព្រម ឲ្យនារីរងគ្រោះ ស្លៀកពាក់ ខោអាវវិញ និងបានបង្ខំឲ្យនាង ស្លៀកខោ ឲ្យខ្លួនផងដែរ។ បន្ទាប់មកទៀត រូបគេក៏បាន ដាក់ សំណើឲ្យប៉ូលិសរកឡានឲ្យរូបគេ មួយគ្រឿងដើម្បីឲ្យគេ អាចជិះគេចខ្លួនពីកន្លែងកើតហេតុ និងដោយសុវត្ថិភាព។ ពេលដែលរថយន្តដែលគេត្រូវការមកដល់ បុរសរូបនោះ ក៏បានភ្ជង់បណ្តើរ នារីរងគ្រោះ ចុះពីដំបូលមកក្រោម។ ពេលរូបគេដើរទៅជិតដល់រថយន្ត ប៉ូលិសមួយក្រុម ក៏បាន លបឆ្មក់ ចាប់ខ្លួនជននោះបាន ពេលនោះផងដែរ។
បច្ចុប្បន្នរឿងហេតុខាងលើនេះ កំពុងតែនៅបន្តធ្វើការស៊ើបអង្កេត ដើម្បីឲ្យកាន់តែច្បាស់នូវរឿង ហេតុ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14