CamNews

តារា 

ទូច ស្រីលក្ខណ៍ ពពោះ​កូនប្រុស​ ៥ខែ

ភ្នំពេញៈថ្មីៗនេះ អ្នកនាង ទូច ស្រីលក្ខណ៍ បានចេញមុខ ប្រកាសជា សាធារណៈ នៅចំពោះមុខ​ទស្សនិកជន ក្តែងៗថាក្នុងមួយ រយៈក្រោយនេះ នាងបានទទួល ជោគជ័យផ្ទួនៗ ទាំងការងារ​សិល្បៈ និងរឿងក្នុងគ្រួសារ ព្រោះថាពេលនេះក្តីស្រមៃ ដែលនាងចង់ក្លាយជាម្តាយ គេបានក្លាយ​ជា ការពិតដោយ ពេលនេះនាង មានផ្ទៃពោះ ចំនួន៥ខែហើយ ។

បើគិតចាប់ពីថ្ងៃរៀបការ រហូតមកដល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍ របស់ អ្នកនាង ទូច ស្រីលក្ខណ៍ មានរយៈពេល ៣ឆ្នាំហើយ តែស្វាមីភរិយាមួយគូនេះ នៅមិនទាន់មាន កូនចៅដូចគូ​ស្វាមីភរិយា ថ្មោងថ្មី ស្រករក្រោយទេ ដោយកន្លងមកនាងធ្លាប់ ចេញមុខអះអាងប្រាប់ Looking TODAY ថានាងស្វាមីមិនទាន់ មានគម្រោង យកកូនក្នុងពេលឆាប់ៗទេ ព្រោះថាពេលនេះ​ពួកនាង​កំពុងតែ រវល់ជាមួយការងារ រៀងៗខ្លួន ដូច្នេះគម្រោង យកកូនប្រហែលជា ត្រូវពន្យាពេល ដោយ​នាងមិនទាន់ដឹងថា ពេលណាច្បាស់ទេ ។

តែដោយឡែកថ្មីៗនេះ តារាចម្រៀងក្រមិចក្រមើម រួសរាយរាក់ទាក់ អ្នកនាង ទូច ស្រីលក្ខណ៍ បែរ​ជារីកមុខដូចគ្រាប់ជី ញញឹមបិទមាត់មិនជិត ហើយថែមទាំង ប្រកាសក្តែងៗ នៅលើ​កញ្ចក់​ទូរទស្សន៍ ជាសាធារណៈថាពេលនេះ នាងមានផ្ទៃពោះ ៥ខែហើយ មិនយូរទៀតទេ នាងនឹង ក្លាយ​ខ្លួនជា ម្តាយគេនាងពិតជា សប្បាយចិត្តខ្លាំងមែនទែន ។

តារាស្រីចាយសម្រស់ រូបនេះបានប្រាប់ Looking TODAY ឲ្យដឹងថា “កូនរបស់ខ្ញុំគឺជាប្រុសហើយ នៅសល់តែជាង៤ខែទៀត ខ្ញុំនឹងសម្រាលកូនហើយ ដល់ពេលនោះ ខ្ញុំត្រូវផ្អាកសិល្បៈមួយរយៈធំ តែខ្ញុំនៅមិនទាន់ច្បាស់ទេ ថាការសម្រាកនោះ មានរយៈពេលប៉ុន្មានខែទេ គឺរង់ចាំដល់ ខ្ញុំរឹងដៃរឹង ជើង និងកូនមានសុខភាពល្អសិន ” ។

អ្នកនាង ស្រីលក្ខណ៍ បានប្រាប់បន្ថែមទៀតថា បើទោះជាក្នុងពេលឆាប់ៗ ខាងមុខនេះ នាងមាន កូនក៏ដោយតែ នាងមិនដែលគិតថា ចង់បោះបង់ចោលសិល្បៈ ត្រឹមពាក់កណ្តាលទីទេ សម្រាប់ សិល្បៈ នាងនៅតែបន្តហើយ សម្រាប់ស្វាមី ក៏មិនបាន ហាមឃាត់ខ្ញុំដែរ បើទោះជាខ្ញុំមមាញឹក ជាមួយការងារ តែខ្ញុំមិនដែល ធ្វេសប្រហែស ក្នុងការធ្វើជាមេផ្ទះល្អ ភរិយាល្អនោះទេ ហើយនៅ ក្នុងឆាប់ៗនេះ ខ្ញុំនិងធ្វើជាម្តាយល្អ ថែមទៀតផង ខ្ញុំនឹងខំប្រឹងឲ្យអស់ពី សមត្ថភាព ក្នុងការធ្វើការ និងថែទាំគ្រួសារ ” ។

គួរំឭកផងដែរថា តារាចម្រៀងស្រីល្បីឈ្មោះ និងពូកែបញ្ចេញក្បាច់រាំ ញាក់កន្ទ្រាក់អារម្មណ៍ អ្នក នាង ទូច ស្រីលក្ខណ៍ បានចូលរោងការ ជាមួយស្វាមី លោក ម៉ូធេន ក្វាមែន ជនជាតិហូឡង់ នៅ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ និងពិសាអាហារពេលល្ងាច នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល នៅរាជធានីភ្នំពេញ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star singer tuch sreyleak