CamNews

ព័ត៌មានអន្តរជាតិ 

អភិបាល ក្រុងតូក្យូ លាលែង ចេញពីតំណែង ខណៈពាក់ព័ន្ទ រឿងអាស្រូវ ប្រាក់កម្ចី

ព័ត៌មានអន្តរជាតិ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ចេញ ផ្សាយកាល ពីប៉ុន្មានម៉ោង មុននេះ បន្តិចអោយដឹងថា អភិបាល ក្រុង តូក្យូ បានដាក់ពាក្យ លាលែង ចេញពី តំណែង បន្ទាប់ពី គាត់បានសារភាព ថាខ្លួន ពិតជាបានទទួលលុយ ដល់ទៅ ៥ សែនដុល្លារ ពី មហាសេដ្ឋី រកស៊ីជំនួញ ខាងបើកមន្ទីរពេទ្យម្នាក់ មុនពេលនឹងមាន ការបោះឆ្នោត របស់លោក ខណៈពេលដែល ការពី ពេលកន្លងទៅ គាត់មិនបានសារភាព និងបាននិយាយថា ប្រាក់ទាំងនេះ គ្រាន់តែជាប្រាក់កម្ចី ផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លោក Naoki Inose ជាបេក្ខភាព បានជាប់ឆ្នោត ជាអភិបាលក្រុង ដ៏ធំមួយ ក្នុងចំនោម បណ្តាក្រុងធំៗ បំផុតលើលោក កាលពីឆ្នាំ កន្លងទៅនេះ បានគូសបញ្ជាក់ អោយដឹងថា លោកបានប្រគល់ លិខិត លាលែងចេញពីតំណែង របស់ខ្លួន ទៅអោយប្រធាន រដ្ឋសភាជាតិហើយ។ នៅក្នុងសារព័ត៌មាន ដ៏ប្រញាប់ប្រញាល់​មួយ លោក Inose បានអះអាង ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន អោយដឹងថា លោកពិតជា បានសម្រេចចិត្ត ក្នុងការលាលែង ចេញពីមុខ តំណែង ធ្វើជា អភិបាលក្រុង តូក្យូ របស់ខ្លួនហើយ។


ខ្ញុំបាទ បានមានគោលបំណង ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្ញុំ​ ដើម្បីពន្យល់ដល់ សាធារណៈជន នៅក្នុង ក្រុងតូក្យូ ក៏ដូចជា កិច្ចប្រជុំនៅក្នុងក្រុង ក៏ប៉ុន្តែ វាពិតជាគួរអោយសោកស្តាយ ព្រោះថា ខ្ញុំបាទ ពិតជា មិន អាចជម្រះចេញ នូវមន្ទិលសង្ស័យ ដែលមានមក លើរូបខ្ញុំ ។ បន្ថែមពីលើនេះ អតីត អភិបាលក្រុង រូបនេះ បានគូស បញ្ជាក់បន្ត អោយដឹងថា ៖ គាត់នឹង មិនអនុញ្ញាត អោយរឿង អាស្រូវមួយនេះ មានភាពរាំងស្ទះ ដល់ការត្រៀមរៀបចំ ការប្រកួតកីឡា អូឡាំពិក ក្នុងឆ្នាំ ២០២០ នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ straitstimes


Tags: Tokyo Japan governor Asia Int news Unt news Viral video money scandal