CamNews

តារា 

អតីតអង្គរក្ស Michael Jackson ទំលាយរឿងពិត ១០ រឿងអំពីស្តេចចំរៀង Pop ដែលទស្សនិកជន មិនដែលដឹងពីមុនមក

បើទោះបីជា ស្តេចចំរៀង Michael Jackson បានលាចាកលោក ទៅហើយក្តី តែស្នាដៃនិងរឿង រ៉ាវរបស់គាត់ នៅតែល្បីហើយ នៅតែត្រូវបាន គេស្រាវជ្រាវនិង ចង់ដឹងជានិច្ច ។ ថ្មីៗនេះបុរស ម្នាក់ដែលត្រូវ បានគេស្គាល់ថា ជាអតីតអង្គរក្ស ផ្ទាល់ខ្លួនរបស់ Michael Jackson បានបញ្ចេញ នូវសៀវភៅ មួយក្បាលដែលនិយាយអំពី ជីវិតមួយចំណែករបស់ ស្តេចចំរៀង Pop ។ នៅក្នុង នោះមានរឿងសំងាត់ ១០ រឿងដែលទទួលបាន ការចាប់អារម្មណ៍ ជាខ្លាំងដែលមានដូចនៅ ខាងក្រោមនេះ ៖

-Michael Jackson បានធ្វើអោយ ក្រុមគ្រួសារមិនចូលចិត្ត និងរូបគាត់ហើយ ក្នុងនោះសូម្បីតែ ប្អូនស្រី Janet Jackson ក៏មិនជិតដិត ជាមួយនិង Michael ដែរ ។

-កងសន្តិសុខរបស់ Michael Jackson តែងតែប្រដាប់ដោយ កាំភ្លើង G-Lock ជាមួយនិងបង់ គ្រាប់បន្ថែមក្រៅ ។ មិនត្រឹមតែប៉ុណ្ណោះ មានដំបង់ឆក់ ដែលមានថាមពល រាប់ពាន់វ៉ុល ទៀត ផង ។ មិនទាន់អស់ទេ ពួកគេក៏មាន កាំភ្លើងយន្តម៉ាក MP5 ផងដែរ ។

-Michael Jackson ធ្លាប់មាន រឿងស្នេហាជាមួយនិងនារី ២ នាក់ដែលគាត់ធ្លាប់ មានអីៗជាមួយ គ្នានៅក្នុងឡាន ធំរបស់គាត់ ។

-Michael Jackson ចូលចិត្តអានសៀវភៅ និងស្តាប់ចំរៀងបែបបុរាណ របស់អង់គ្លេស ។

-Michael Jackson ឈ្លក់វង្វេង និងសម្រស់ខ្លួនឯង ដែលគាត់សុខចិត្ត យឺតការណាត់ អោយតែ ការលេងស្ទីល របស់គាត់មិន ទាន់ត្រូវចិត្ត ។ គាត់តែងតែចំណាយពេល យ៉ាងតិច ៣ ម៉ោង ដើម្បីតែងខ្លួន អោយត្រូវចិត្ត ។

-គាត់ខ្វល់ខ្វាយ និងការរៀនសូត្រ របស់កូនណាស់ ដោយគាត់ជួលគ្រូ មកបង្រៀនដល់ ផ្ទះតែ ម្តងហើយរៀបចំ បន្ទប់រៀននៅ ក្នុងបន្ទប់មួយ នៅក្នុងផ្ទះ ។ គាត់តែងតែ ប្រជុំជាមួយគ្រូដើម្បី រៀបចំការ រៀនសូត្រូ របស់កូនៗគាត់ ហើយគាត់ក៏ជួយកូនៗ ក្នុងការធ្វើលំហាត់ ផងដែរ ។



-Michael Jackson ចូលចិត្តរៀបចំ បោកខោអាវដោយខ្លួនឯង ហើយមានថ្ងៃមួយនោះ អស់ សាប៊ូបោកខោអាវ គាត់ក៏ប្រើអោយ គេទៅទិញភ្លាម ព្រោះថាគាត់ចង់បោក ខោអាវអោយ កូនៗរបស់គាត់ ។

-គាត់តែងតែ អោយកូនៗ Prince, Paris និង Blanket ពាក់ម៉ាស់ នៅពេលចេញទៅក្រៅ ។ ការ ធ្វើបែបនេះ គាត់មិនអោយ គេស្គាល់មុខកូនគាត់ទេពេលនោះ ដូចនេះកូនៗ អាចសប្បាយជា លក្ខណៈក្មេង ដោយមិនខ្វល់ខ្វាយរឿង កាំមេរ៉ា ពេលដែលគាត់ មិននៅជិត ។

-Michael Jackson តែងតែធ្វើពិធី ខួបកំណើតធំៗ អោយទៅកូនៗ តែអ្វីដែល កំសត់នោះកូនៗ ទាំង ៣ គ្មានស្គាល់មិត្តភក្តិណា ដើម្បីអោយមកចូលរួមឡើយ ។

-គាត់តែងតែ យកបុណ្យ ណូអែល ជាការសំខាន់ ហើយគាត់តែងតែ ចំណាយពេលទៅ ហាង លក់របស់ក្មេងលេង ហើយចំណាយអស់យ៉ាងតិច ១ ម៉ឺនដុល្លារ ដើម្បីបានកាដូនោះ ខ្ចប់យ៉ាង ស្អាតហើយដាក់ នៅក្រោមដើមណូអែល ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer michael jackson life prince paris blanket