សហរដ្ឋអាមេរិចបានយកឈ្នះប្រទេសចិនក្នុងការប្រកួតបាល់ទះស្រ្តីពានរង្វាន់ពិភពលោក
ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធដែលបានប្រារព្វឡើងក្នុងទីក្រុងតូក្យូប្រទេសជប៉ុន, ពហុ
កីឡាដ្ឋានជាតិ យូយូគី (Yoyogi)។
ក្នុង Set ទី១ មួយសហរដ្ឋអាមេរិចបានយកឈ្នះចិន ក្នុងលទ្ធផល ២៥-២១
Set ទី២ សហរដ្ឋអាមេរិចឈ្នះចិន ៣១-២៩
Set ទី៣ ចិនយកឈ្នះអាមេរិច ២៥-១៨
Set ទី៤ ចិនយកឈ្នះអាមេរិច ២៥-១៩
ឈានដល់ Set កាត់សេចក្តីគឺ Set ទី៥ ប្រទេសចិនបានខិតខំព្យាយាមយ៉ាងខ្លាំងតែទោះជា
យ៉ាងណា សហរដ្ឋអាមេរិចនៅតែយកឈ្នះក្នុងលទ្ធផល ១៥-១០។
គ្រូបង្វឹករបស់សហរដ្ឋអាមេរិចលោក Hugh McCutcheon បាននិយាយថា "ខ្ញុំពិតជាមាន
មោទនភាពចំពោះក្រុមរបស់យើងនៅថ្ងៃនេះខ្លាំងណាស់, ប្រទេសចិនគឺលេងបាល់ទះបាន
ល្អ, ក្បាច់លេងរបស់គេគឺខុសប្លែកពីក្រុមដទៃ។"
គ្រូបង្វឹករបស់ចិន Yu Juemin ក៏បាននិយាយដែរថា "យើងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថាន
ការណ៍បានយ៉ាងល្អរហូតលេងបាន៥ set ជាមួយក្រុមខ្លាំងមួយនេះ, ហើយសំរាប់ពួកយើង
ភាពបរាជ័យលើកនេះបានផ្តល់នូវបទពិសោធន៍យ៉ាងច្រើន។"
ដោយ
វឌ្ឍនា