ភ្នំពេញៈ តារាសម្តែងមេម៉ាយចាយសម្រស់ អ្នកនាង កែវ នីសា បានចេញទៅ សម្តែងបង្អួតសម្រស់
រយៈពេលជិត៣ខែ នៅអាមេរិក កាលពីអំឡុងខែមេសា និងបានត្រឡប់មក ប្រទេសកម្ពុជាវិញ ជា
មួយភាពជោគជ័យ គួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ សម្រស់ស្រស់ ផូរផង់របស់នាង ក៏បានទាក់
ទាញ បុរសរស់នៅអាមេរិក មិនតិចទេ ដែលលង់ស្នេហ៍នាង ដកចិត្តមិនរួច ។
បើទោះបីជាស្រីរូបស្រស់ សម្បូរមន្តស្នេហ៍ និងធ្លាក់ខ្លួនជា មេម៉ាយក្តៅស្រួយ ទាំងវ័យក្មេង អ្នកនាង
កែវ នីសា មានជាប់ឈ្មោះ ជាមេម៉ាយក៏ពិតមែន បើនិយាយពីសម្រស់ របស់នាង គឺនៅតែស្រស់
ស្អាត មិនចាញ់តារាក្មេងៗ ជំនាន់ក្រោយនោះទេ ដោយសារនាង នៅតែមានសម្រស់លេចធ្លោ ខ្ពក់
យកបេះដូង បុរសជាច្រើន ទាំងក្នុង និងក្រៅប្រទេស។
ជាក់ស្តែងនៅពេលនាង ចេញទៅសម្តែង នៅអាមេរិកជាមួយ សិល្បករ-សិល្បការិនី រួមអាជីព គេ
សង្គេតឃើញថា សម្រស់របស់នាង កាន់តែស្រស់ស្អាត និងបានទទួលកាដូមិនតិចទេ ពីភ្ញៀវ ជា
ពិសេសគឺបុរសៗ ដែលនៅទំនេរ និងជាបុរសពោះម៉ាយ ព្រោះថាកន្លង់ទាំងអស់នោះ មានបំណង
ចង់ក្លាយ ជាម្ចាស់គ្រងបេះដូង របស់ស្រីស្រស់រូបនេះ ដោយមិនគិតថា នាងជាស្រីមេម៉ាយ ធ្លាប់
មានប្ដី និងសម្បូររឿង អាស្រូវយ៉ាងណាក៏ដោយ ។
បើតាមប្រភព ពីអ្នកនៅជិតខ្លួន តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពី នីសា ត្រឡប់មកពី
សម្តែងនៅអាមេរិកវិញ នាងក៏ធ្លាប់បានប្រាប់ខ្លះៗ ពីភាពជោគជ័យរបស់នាង ។ នីសា បានប្រាប់
ទៀតថា នៅពេលទៅសម្តែងម្តងៗគឺ មានភ្ញៀវចូលរួម ទស្សនាច្រើនណាស់ ហើយក៏ទទួល បាន
ប្រាក់ធីប ពីភ្ញៀវមិនតិចដែរ។
ប្រភពខាងលើបានប្រាប់ ឲ្យដឹងបន្តទៀតថា ក្រៅពីការសម្តែង នីសា ក៏មានបុរសទាំងក្មេងចាស់
នៅទីនោះស្រលាញ់រាប់អាននាងច្រើន ដោយសារតែនាងជាអ្នកសិល្បៈ ដូច្នេះនៅពេលទៅសម្តែង
ពួកគេតែងតែបង្ហាញ ពីការស្រលាញ់រាប់ អាននាងគឺជារឿងធម្មតា។ អ្វីដែលប្រភព បានបង្ហើបឲ្យ
ដឹងនោះ
គឺនៅពេលដែលនាង ត្រឡប់មកវិញ ធ្លាប់បានធ្លោយមាត់រអ៊ូ ម្តងៗថា ចង់ប្តូរលេខទូរស័ព្ទថ្មី ដោយ
សារតែធុញ និងការទូរស័ព្ទ មករំខានចិត្ត ពីបុរសឯនាយ សមុទ្រច្រើនពេក។
នៅក្នុងនោះ តារាសម្តែងស្រីល្បីឈ្មោះ គួរសមមួយរូប ធ្លាប់ ជំពប់នឹងរឿងរ៉ាវស្នេហា លួចលាក់ជា
មួយ ឧកញ៉ាសម្បូរទ្រព្យ នីសា ក៏បានបង្ហើបប្រាប់ ដោយអំណួតឲ្យ ដឹងទៀតថា តាមពិតទៅនាង
ក៏មានបំណងចង់ចេញ ទៅសម្តែងនៅប្រទេស ដទៃទៀតដែរ តែដោយសារពេល នាងចេញទៅ
សម្តែង មានបុរសជាច្រើន តាមសុំស្នេហ៍ នាងមិនឈប់ឈរ ទាល់តែសោះ ទើបនាងចេះ តែរារែក
ចិត្ត៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល