CamNews

កីឡាអន្តរជាតិ 

James Rodriguez និង Toni Kroos និងមកបង្កើតស្នាដៃសម្រាប់ Real Madrid

ព័ត៌មានកីឡា៖ ការចុះហត្ថលេខារបស់កីឡាករទាំងពីរ គឺ James Rodriguez និង Toni Kroos សម្រាប់​​រដូវក្ដៅនេះគឺស្ថិតនៅក្នុងជួរបន្ទាត់តែមួយ តួយ៉ាងគឺដើម្បីធ្វើឲ្យ ក្រុមរបស់ខ្លួន Real Madrid មានឱកាសចូលរួមប្រកួតក្នុងវគ្គ Uefa Super Cup ថ្ងៃអង្គារ៍នេះ ដោយប៉ះជាមួយ ក្រុម Sevilla នៅឯពហុកីឡាដ្ឋាន Cardiff។

បន្ទាប់ពី World Cup ២០១៤ បានបញ្ចប់ផុតទៅ មានកីឡាករឆ្នើមមួយចំនួន បានបន្សល់​ទុកស្នា​ដៃ​សម្រាប់ប្រជាប្រិយភាពពួកគេ យ៉ាងណាមិញដូចជាកីឡាករ Rodriguez ដែលបានទទួល​ជ័យ​ជំនះ World Cup Golden Boot បន្ទាប់ពីស៊ុតបាល់បញ្ចូលទីចំនួន ៦ គ្រាប់​សម្រាប់ Colombia ឥលូវ​​​​បានចូលខ្លួនមកលេងឲ្យក្រុម Real Madrid ដែលជាការចាប់ផ្ដើមលេង​ជាលើក​ដំបូង​របស់​គាត់។​

ចំណែកឯ​ Real Madrid ក៏មិនខុសអីនិងកីឡាករ Rodriguez ដែសម្រាប់ការចូល​លេងលើក​ទីមួួយ​របស់​គាត់សម្រាប់ Real Madrid នេះ។​ ចំពោះកីឡាករនេះ​វិញក៏មានប្រវត្ដិមិនចាញ់ Rodriguez ព្រោះ​ថាគាត់ក៏ធ្លាប់បានចូលលេង ឲ្យក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុងរដូវការ  World Cup ផង​ដែរ។ ថ្លែងពីសេចក្ដីរំភើបរបស់ប្រធានក្រុម Real Madrid  លោក Carlo Ancelotti បង្ហាញថា ការ​ប្រកួតនេះ គឺពិតជាព្រឹត្ដិការណ៍មួយដែល​សំខាន់ខ្លាំង​ណាស់ ​សម្រាប់ក្រុមរបស់គាត់។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី

 


Tags: Sport News Real Madrid James Rodriguez ​Toni Kroos