CamNews

ភាពយន្ត 

Taylor Swift ត្រូវបានគេ ប្រទះឃើញ នៅក្នុងវីដេអូ Trailer រឿងហូលីវូដថ្មីមួយ ជាមួយនិងរូបរាង ស្អាតប្លែក

កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ យើងធ្លាប់បាន លឺថា Taylor Swift តារាចំរៀងស្រី ដ៏ល្បីមួយរូប បានបង្ហើបថា នាងនឹង ចំណាយពេល ខ្លះៗដើម្បីចូល ថតភាពយន្ត ម្តង ជាមួយនិង Taylor Lautner ។



ឥលូវនេះ វីដេអូ Trailer រឿងថ្មីមួយ បានផុសឡើង ដែលរឿងនោះ មានចំណងជើងថា The Giver ។ បើតាមយើង មើលវីដេអូខ្លី នេះលើកទី ១ យើងសឹងតែ មិនអាចមើល ឃើញ Taylor Swift ឡើយ ព្រោះនាង ជាតារាល្បី មួយរូបហេតុអ្វី គេត្រូវមើល ២ ដងទើបឃើញ? ប្រាកដ​ណាស់ ព្រោះនាង បានផ្លាស់ ប្តូរពណ៌សក់ ទៅជាពណ៌ខ្មៅ ជាមួយនិង ការផាត់មុខ ប្លែកពីរាល់ដង របស់នាង បានកែប្រែ រូបនាង ទៅជានារីមួយ ផ្សេងទៀត ខុសពី Taylor Swift មុន ។

រឿង The Giver គឺជារឿង បែបវិទ្យាសាស្ត្រ ចំលែកមួយ រវាងពួក Alien និងភពមនុស្សយើង ។The Giver នឹងដាក់បញ្ចាំង នៅខែ សីហា ២០១៤ ខាងមុខនេះហើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer taylor swift movie the giver trailer