CamNews

យល់ដឹង 

ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?

ហេតុអ្វីក៏មានអ្នកដទៃ  គេងាយស្រួលនឹងស្វែងរកមិត្តថ្មី  ចំណែកអ្នកវិញ បែរជាមានការលំបាក? ប្រសិនអ្នកស្ថិតក្នុងចំណោមមនុស្សដែលពិបាកស្វែងរកមិត្ត ឬចង់រកមិត្តភ័ក្ដិ នោះប្រការទាំងឡាយ​ខាងក្រោម ប្រហែលជាអាចជួយអ្នកបានច្រើន ដើម្បីបានសម្រេចតាមបំណង។


១/ ប្រើប្រាស់គ្រប់ឱកាសដើម្បីបានស្គាល់មិត្តថ្មី

អ្នកប្រាកដជាមានឱកាសយ៉ាងច្រើន ដើម្បីបានស្គាល់ និងរាប់អានមិត្តថ្មី នៅសាលារៀន នៅក្នុង
ក្រុមហ៊ុន ឬក្រុមអ្វីមួយ ដូច្នេះ ចូរកុំបោះបង់ឱកាសទាំងនោះ នៅពេលអ្នកពិតជាចង់ស្គាល់មិត្តថ្មី។

២/ ព្យាយាមធ្វើជាមនុស្សដែលចេះស្ដាប់ និងចេះនិយាយ

មនុស្សដែលមានមិត្តភ័ក្ដិច្រើន និងរាប់អានមិត្តថ្មី បានដោយងាយស្រួល គឺតែងតែមានសមត្ថភាព ទាំងពីរនេះ។ អ្នកដែលចេះនិយាយលេងសើច គឺនឹងធ្វើឱ្យមិត្តថ្មី  មានការសប្បាយរីករាយ ខណៈ ដែលអ្នកចេះស្ដាប់  នឹងធ្វើឱ្យមិត្តថ្មីកាន់តែបើកចិត្តទូលាយ។  ជាដំបូង អ្នកនឹងគិតថា សមត្ថភាព
ទាំងពីរនេះ ពិបាកនឹងកើតឡើងចំពោះអ្នក ប៉ុន្ដែកុំបារម្ភ នៅពេលបានឆ្លងកាត់ពីរ បីដង អ្នកប្រាកដ ជាយល់ថា វាជារឿងងាយស្រួល។

៣/ ធ្វើជាមនុស្សពូកែញញឹមដោយភាពស្និទ្ធស្នាល

ស្នាមញញឹមដ៏ស្និទ្ធស្នាល ងាយនឹងធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍លើអ្នក ហើយវានឹងក្លាយជាស្ពាន ឆ្លងទៅរកការបង្កើតមិត្តភាពថ្មី។

៤/ ស្មោះត្រង់ និងធ្វើចិត្តឱ្យទូលាយ

អ្នកអាចនឹងងាយស្រួលរាប់អានបានមិត្តថ្មី ហើយមិត្តភាពនេះនឹងកាន់តែស្និទ្ធស្នាល ពីមួយថ្ងៃ ទៅ
មួយ ប្រសិនអ្នកពិតជាចេះស្ដាប់ ចេះនិយាយជជែកលេង បើកចិត្តទូលាយ និងពិសេសគឺភាពស្មោះ
ត្រង់។

ក្រៅពីវិធីសាស្ដ្រខាងលើនេះ ក៏នៅមានវិធីជាច្រើនផ្សេងទៀត ដែលជួយឱ្យអ្នក មានមិត្តច្រើន ក្នុង នោះមានដូចជា ចូលរួមក្រុមអ្វីមួយដោយស្ម័គ្រចិត្ត ចំណាយពេលច្រើន នៅក្បែរហ្វូងមនុស្ស ឬប្រើ ប្រាស់ភ្នែក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ មុននឹងឈានដល់ការសន្ទនា។ល។

 

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

ក្មេងពូកែពុលរថយន្ដ ត្រូវដោះស្រាយ បែបណា?

វិធី​បញ្ចុះ​ទម្ងន់​​​ដោយ​ប៉ោង​ប៉ោង សាមញ្ញ ចំណាយ​ពេល​តិច ប្រសិទ្ធិ​ភាព​ខ្ពស់

ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Wikihow/LS