ក្មេងស្រីជនជាតិ Mexico ម្នាក់ បានធ្វើឱ្យមតិជាតិ និងអន្ដរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
នៅពេលនាងបានក្លាយជាម្ដាយដែលមានអាយុទើបតែ ១០ ឆ្នាំ។
រូបតំណាង
យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា ក្មេងស្រីដែលត្រូវបានគេសុំមិន
បញ្ចេញឈ្មោះនេះ បានទៅកាន់មន្ទីរពេទ្យនៅក្នុងក្រុង Puebla (Mexico) បន្ទាប់ពីសុខ
ភាពរបស់នាងមិនបានប្រក្រតិនៅពេលទារកក្នុងផ្ទៃមានអាយុ ៣១ សប្ដាហ៍។ ក្រោយមក
ក្មេងស្រីនេះបានឆ្លងទន្លេដោយការវះកាត់ រីឯកូនប្រុសរបស់នាងដែលទើបនឹងចាប់កំ
ណើត មានទំនង់ ១,៥គីឡូក្រាម។
កូនប្រុសរបស់ក្មេងស្រីនេះបច្ចុប្បន្នកំពុងត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់
គ្រូពេទ្យដោយសារតែរលាកសួត ប៉ុន្ដែក្មេងស្រីជាម្ដាយរបស់ទារកនេះ បានមកមើលកូន
របស់ខ្លួនជាញឹកញាប់ដើម្បីឱ្យបៅដោយទឹកដោះម្ដាយ។ បច្ចុប្បន្ន ទារក និងក្មេងស្រីជា
ម្ដាយនេះបានធូរស្រាលជាងមុន បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ២២ ខែ
តុលាកន្លងទៅ។
យោងតាមអគ្គនាយកមន្ទីរពេទ្យ Rogelio Gonzalez បានឱ្យដឹងថា ករណីរបស់ក្មេងស្រីនេះ
ត្រូវបានរាយការណ៍ជូនតុលាការ Mexico រួចហើយ ដើម្បីរកឱ្យឃើញ ថាតើបញ្ហានេះកើត
ឡើងដោយសារការចាប់រំលោភ ឬយ៉ាងណា ព្រមទាំងដើម្បីវែកមុខរកឪពុករបស់ទារក
ដែលទើបនឹងកើតនេះផងដែរ។
ច្បាប់របស់ប្រទេស Mexico បានហាមមិនឱ្យស្រ្ដីវ័យក្មេងរំលូតកូន លើកលែងតែពួកគេអាច
បញ្ជាក់បានថា ខ្លួនជាជនរងគ្រោះដោយសារការចាប់បង្ខំ។
ស្ដ្រីដែលមានវ័យចាប់ពី ១២ ឆ្នាំឡើងទៅ ប្រសិនមានការរំលូតកូន ពួកគេនឹងត្រូវទទួល
ទោសជាប់ពន្ធនាគារ ឬត្រូវពិន័យប្រាក់ ប្រសិនមិនអាចបញ្ជាក់បង្ហាញបានថា ខ្លួនជាជន
រងគ្រោះដោយសារការចាប់រំលោភ ប៉ុន្ដែ ច្បាប់នេះ បច្ចុប្បន្នកំពុងត្រូវបានរដ្ឋាភិបាល
Mexico ពិនិត្យសារជាថ្មី។
ក្មេងស្រីអាយុ ១០ ឆ្នាំដែលទើបបានឆ្លងទន្លេរូបនេះ មិនមែនជាករណីអនិតិជននៅ Mexico ដំបូងដែលមានកូននោះទេ។ កាលពីខែ សីហា ឆ្នាំទៅ មានក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ដែល
មានឈ្មោះថា Amalia ក៏បានបង្កើតកូនមុនខែចំនួន ២ សប្ដាហ៍ដោយការវះកាត់ ក្រោយពី
ត្រូវឱពុកចុងចាប់រំលោភជាច្រើនដងនៅពេលនាងមានអាយុត្រឹមតែ ១០ ឆ្នាំ។
នៅពេលម្ដាយរបស់ក្មេងស្រី Amalia បានដឹងថា កូនស្រីរបស់ខ្លួនមានផ្ទៃពោះ គាត់ក៏បាន
ឱ្យកូនស្រីនោះរៀបរាប់ពីបញ្ហាដែលបានកើតឡើង។ Amalia បានឱ្យដឹងថា ខ្លួនត្រូវបានឱ្យ
ពុកចុងចាប់រំលោភ។ ឮដូច្នេះ ម្ដាយរបស់នាងក៏បានប្ដឹងនគរបាលឱ្យចាប់ខ្លួនប្ដីចុងនោះតែ
ម្ដង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM