CamNews

កីឡាអន្តរជាតិ 

ព្រឹត្ដិការណ៍ Champions League ប៊ិះតែបន្ដិច Suarez នឹងបានជួបមិត្ដចាស់ធ្លាប់ខាំ កាលពី World Cup

ព័ត៌មានកីឡា៖ ជំនួបមួយគូរប្រកួតចុងក្រោយ នៃវគ្គផ្ដាច់ព្រ័ត្រ Champions League រវាង ក្រុមជើងខ្លាំងក្នុង​ទឹកដីអេស្ប៉ាញ Barcelona នឹងប៉ះជាមួយ អ្នកលេងក្នុងទឹកដីអ៊ីតាលី Juventus ក្នុងរាត្រីនេះ ។ ទន្ទឹមនឹងការប្រកួតរវាងក្រុម​ទាំងពីរ  Juventus ត្រូវបានអវត្ដមានខ្សែការពារ​ម្នាក់ឈ្មោះថា Giorgio Chiellini ដែលជាមុខសញ្ញា ​ដ៏សំខាន់របស់ខ្សែប្រយុទ្ធ Barcelona ឈ្មោះថា Luis Suarez កាលពី World Cup ។​

Giorgio Chiellini មិនមានឱកាសចូលប្រកួត​ជាមួយក្រុម Juventus នោះទេ ក្រោយពីមានរបួសយ៉ាងធ្ងន់ធ្ងរ មិនអាច​ចូលលេងបាន ។ កីឡាករពិតជាមានសង្ឃឹមចង់​ចូលរួមប្រកួតប៉ះជាមួយ Luis Suarez ម្ដងទៀត​ខ្លាំងណាស់ ក្រោយពីបែកគ្នាតាំងពី World Cup ឆ្នាំ ២០១៤ ដោយកីឡាករ Luis Suarez បានខាំស្មាកីឡាករ ។​ Luis Suarez ត្រូវបានទទួលការពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ​ ដោយដកបេក្ខភាពមិនអនុញ្ញាតឲ្យ ចូលលេងក្នុងក្រុម រហូតដល់​ទៅ ៤ ខែបន្ទាប់ពីពេលនេាះ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា អវត្ដមានខ្សែការពាររូបនេះ Juventus ក៏មានភាពលំបាក​ នឹងប្រជែងណាស់​​ដែរ ព្រោះ Giorgio Chiellini គឺជាកីឡាករដែលមានសមត្ថភាពខ្លាំង តែងតែជួយឲ្យក្រុម ទទួលបានជោគជ័យ​ច្រើនការប្រកួត ។ ប៉ុន្ដែចំណែកឯ Barcelona វិញ ខ្សែប្រយុទ្ធទាំង ៣ ដ៏មុតស្រួច របសក្រុម មាន​​ Messi, Neyar និង Luis Suarez បានកំពុងតែឡើងកំលាំង ត្រៀមខ្លួនជាស្រេច នឹងបើកការប្រយុទ្ធ​នេះណាស់ ។ ហើយម្យ៉ាងវិញទៀត មួយរយៈពេលថ្មីៗនេះ Barcelona ទើបតែលើកពានប្រចាំតំបន់ ហើយ​ជាស្រេច​ដែលជាកម្លាំងយ៉ាងរឹងមាំសម្រាប់ការប្រកួតនេះ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Juventus