CamNews

កីឡាអន្តរជាតិ 

Manchester City បង្កើតកម្មវិធីអបអរសាទរ ក្រោយពីក្រុមបានផ្ដួល Crystal Palace និងមានពិន្ទុស្មើ Chelsea

ព័ត៌មានកីឡា៖ Manchester City ក្រោយពីសម្រេចគោលបំណងផ្ដួល ក្រុមភ្ញៀវ Crystal Palace យ៉ាងអា​ម៉ាសមក មើលទៅតារាប្រចាំក្រុមទាំងអស់ដូចជាមានភាពរីករាយ គួជាទីកត់សំគាល់ ។ 

ស្មានមិនដល់ថា​ ៣ ជើងរបស់ Manchester City កាលពីថ្ងៃសៅរ៍ធ្វើឲ្យ Crystal Palace ដួលស្ទើតែក្រោក​ឡើងលែងរួច​ ហើយខ្លួនក៏រំកិលចូលទៅដល់កម្រិតលំដាប់ថ្នាក់កំពូលស្មើនឹង Chelsea ហើយចាំមើលតែ​លទ្ធផលប្រកួតបន្ដទេថា តើ Chelsea អាចមានសមត្ថភាពអាចនៅតែបន្ដភាពខ្លាំងរបស់ខ្លួនបានដល់កម្រិត​ណា។ 

អបអរសាទរនឹងការទទួលបានជោគជ័យត្រចះត្រចង់មួយនេះ ក្រុមតារា​ Manchester City បាននាំគ្នាបង្កើត​​កម្មវិធីជួបជុំគ្នាទទួលទានអាហារពេលល្ងាច​ ដោយក្នុងនោះក៏មានការអនុញ្ញាតឲ្យនាំមកជាមួយនូវមនុស្សជាទីស្រលាញ់ ដូចជាប្រពន្ធ​ រឺ សង្សាររបស់ខ្លួនជាដើម។ ទិដ្ឋភាពដ៏អ៊ូអរមួយនេះ គេមើលទៅ​ឃើញមានការចូលរួមជាមួយនឹង អតីតកីឡាករ Chelsea ជាមួយមិត្ដស្រីរបស់ខ្លួន Christine Bleakley ប្រកបដោយសេច​ក្ដីសុខ ។ ចំណែក Joe Hart ដែលទើបតែសម្រេចកិច្ចកុងត្រាថ្មីជាមួយក្រុម ក៏មិនអន់​ដែរ ដោយផ្ដល់កិត្ដិយសជាមួយមិត្ដស្រីរបស់ខ្លួន Kimberley Crewe សម្រាប់កម្មវិធីមួយនោះ។ 

ការលើកកែវត្រគោះគ្នា ប្រកបដោយស្នាមញញឹមិនដាច់នោះ បានធ្វើឲ្យទឹកចិត្ដក្រុមកាន់តែមានភាព​ស្និត​ស្នាល លើមួយកម្រិតថែមទៀត។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 

 


Tags: Sport News Manchester City