សេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យថ្មីៗនេះ បានឲដឹងថា Selena Gomez បានជួប គ្រោះថ្នាក់ចរាចរណ៏ បន្ទាប់ពីការជួបជុំញុាំអាហារថ្ងៃត្រង់ជាមួយមិត្តភក្កិរបស់នាង។
គេហទំព័រ TMZ បាននិយាយថា៖ ខណៈពេលដែលនាងកំពុងបើករថយន្តម៉ាកBMW SUV ត្រលប់ពីជួបមិត្តភក្កិ ក៏បានប៉ះគ្នាជាមួយរថយន្តមួយគ្រឿង ធ្វើឲរថយន្តរបស់នាងមានការ ខូចខាតខ្លះៗ។ នាងបានចចារគ្នាជាមួយអ្នកបើករថយន្តនោះ ហើយពួកគេមិនបានប្តឹង ប៉ូលីសនោះទេ។
Selena Gomez ក៏បានធ្វើការសុំទោសជាសាធារណៈតាមរយៈគេហទំព័រ Twitter។ នាងបាននិយាយថា៖ គ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយសារអ្នកប្រម៉ាញ់រូបនាង។
មុនពេលកើតមានគ្រោះថ្នាក់ចរាចណ៏នេះ Selena Gomez ត្រូវបានអ្នកប្រម៉ាញ់លួចថតរូប របស់នាងបាន ខណៈពេលដែលនាងកំពុងដើរតាមផ្លូវទៅជួបមិត្តភក្កិរបស់នាងនៅឯ Studio City ក្នុងរដ្ឋCalifornia។ នាងមើលទៅពិតជាស្រស់ស្អាត សាកសមជាមួយនឹង រ៉ូបខ្លី បញ្ចេញជើងដ៏ស្រលូន អមទៅដោយម៉ូដសក់រួញអង្កាញ់ៗ។