បន្ទាប់ពី បានប្រកាស អំពីការប្រគំ តន្ត្រីជុំវិញ ពិភពលោករបស់ ខ្លួនរួចមក One Direction បានចាប់ ផ្តើមដំណើរ ទៅដល់ប្រទេស Peru ហើយដែល បានទៅលេង Machu Picchu ហើយទៅស្នាក់នៅ សណ្ឋាគារមួយ នៅទីក្រុង Santiago ។
បន្ទាប់ពី បានដំណឹងថា One Direction មកស្នាក់នៅ សណ្ឋាគារនោះ អ្នកគាំទ្រ ជានារីៗ ប្រមាណ ២៥០នាក់ បានមកជួបជុំគ្នា ព័ទ្ធជុំវិញ សណ្ឋាគារ ហើយស្រែកហ៊ោរ កញ្ច្រៀវដែល ធ្វើអោយមាន ការរំខាន ជាខ្លាំងដល់ ភ្ញៀវផ្សេងទៀត និង One Direction ផងដែរ ។ ដើម្បីកុំអោយ មានបញ្ហានោះ One Direction បានលួចចេញ ស្ងាត់ៗហើយប្តូរ ទៅកាន់សណ្ឋាគារ មួយទៀតបាត់ស្រមោល ទាំង យប់ ដើម្បីបានសំរាក ខ្លះ ។ យើងបានទទួល ដំណឹងថា One Direction បានផ្លាស់ប្តូរ ទៅកាន់ សណ្ឋាគារ មួយទៀតដែល មានឈ្មោះថា Belmond Palacio Nazarenas ហើយនឹងបន្តប្តូរ ទៀតបើ នៅតែមាន អ្នកគាំទ្រ ទាំងនោះតាម ។
One Direction បានចាប់ផ្តើម ធ្វើការសំដែង តន្ត្រីនៅ អាមេរិក ខាងត្បូងហើយ ដែលយើងឃើញថា មានការគាំទ្រ ជាខ្លាំង ។ One Direction នឹងធ្វើដំណើរតាម យន្តហោះផ្ទាល់ខ្លួន ទៅកាន់ Chile បន្ត ទៀត ៕