នោះគឺជារូបភាពក្មេងស្រីម្នាក់អោបកឳពុករបស់ខ្លួនដែលមានមុខដ៏អាក្រក់" មនុស្សមិន
ចំមនុស្ស ខ្មោចមិនចំខ្មោច" បានធ្វើឲ្យមានការរំជួលចិត្តដល់អ្នកទស្សនារាប់លាននាក់
នៅក្នុងថ្ងៃឪពុក" Days Of Father"។
4ឆ្នាំមុន Dallas កំពុងតែលាបថ្នាំបង្អួចនៅព្រះវិហារមួយ ឯForth Worth មានចរន្តអគ្គីសនីកំរិតខ្លាំង
ឆក់ខ្លួនរបស់គាត់។ រឿងដែលចង់និយាយនៅទីនេះ គឺពេលឃើញផ្ទៃមុខឪពុកអាក្រក់យ៉ាងនេះទៅ
ហើយ ប៉ុន្តែក្មេងស្រីដែលជាកូននៅតែស្រលាញ់ឪពុកអស់ពីចិត្ត និងលើកទឹកចិត្តឪពុកថែមទៀត។
មកដល់ពេលនេះ ក្រោយពីការវះកាត់រាប់សិបដង ផ្ទៃមុខរបស់ Dallas ហាក់ដូចជាធម្មតាវិញហើយ
តែរូបភាព កូនស្រីតូចអោបកគាត់ នៅតែជារូបភាពមួយ បញ្ជាក់ពីទឹកចិត្តស្រលាញ់គ្នារបស់ឪពុក
និងកូន។
រូបភាពដែលធ្វើឲ្យរំជួលចិត្តរបស់ឪពុកកូន Dallas
ក្រៅពីរូបភាពខាងលើ ក៏មានរូបភាពមួយផ្សេងទៀតដែរ ធ្វើឲ្យមានការចាប់អារម្មណ៍ដែរនោះគឺរូប
ភាពសខ្មៅដែលឪពុករែកឥវ៉ាន់ ហើយកូនប្រុសតូចដេកខ្លួននៅលើដងរែក ដៃមួយអោបក ដៃមួយ
ទៀតដាក់លើស្មាឪពុក៕
រូបភាពនេះក៏បានធ្វើរំជួលចិត្តយ៉ាងច្រើនពីសំណាក់យុវវ័យផងដែរ
ដោយ៖ ណាណូ
ប្រភព៖ zing