CamNews

ជីវិតរស់នៅ 

ស្នេហានៅ "សម័យ Mers" នៅតែផ្អែមល្ហែម ដូចធម្មតា

បើគិតមកដល់ពេលវេលានេះ ជម្ងឺឆ្លង Mers បានធ្វើឲ្យមានមនុស្សស្លាប់ ២៧នាក់ហើយ នៅកូរ៉េខាង ត្បូង និងនៅតែបន្តសញ្ញានឹងមានតទៅទៀត មិនទាន់អស់ឡើយ។ ជាមួយនឹងការឆ្លងរាតត្បាតយ៉ាង សាហាវនៅកូរ៉េខាងត្បូង Mers កំពុងតែជា "ប្រធានបទក្តៅ" ដែលត្រូវបានគេយកចិត្តទុកដាក់បំផុត នៅក្នុងប្រទេសនេះ ក៏ដូចជាទទួលបានការចាប់អារម្មណ៍ច្រើន នៅពាសពេញពិភពលោក។

បើទោះជាភាពគ្រោះថ្នាក់របស់ Mers នៅតែកំពុងជាចំនុចក្តៅ ដែលមានការយកចិត្តទុកដាក់ខ្លាំងនៅ បណ្តាប្រទេសអាស៊ី ប៉ុន្តែនៅក្នុងស្ថានការណ៍នេះ បណ្តាដៃគូស្នេហា នៅតែអាចបង្ហាញនូវភាព រ៉ូមែនទិចនៅក្នុង "យុគសម័យ ពាក់ម៉ាស់" របស់ពួកគេដែរ។

តោះ! ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក្រឡេកទៅមើល បណ្តារូបភាពដ៏រ៉ូមែនទិច និងគួរឲ្យស្រលាញ់ របស់បណ្តាគូស្នេហ៍ ខាងក្រោមនេះ ទាំងអស់គ្នាណា៎!

អាន៖ Samsung និង IBM មានចំនួនប៉ាតង់ ច្រើនជាងគេបំផុត នៅពាក់កណ្តាលដើមឆ្នាំ ២០១៥

នេះគឺជារូបភាពរបស់ Hot Girl ហាមីន និងអនាគតស្វាមី ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គមរបស់នាងផ្ទាល់ ជាមួយនឹងឃ្លាសរសេរថា៖ "ស្នេហាសម័យ Mers"

បើទោះបីជាពាក់ម៉ាស់បិទជិត ប៉ុន្តែបណ្តារូបភាពរបស់បណ្តាគូស្នេហ៍ទាំងនេះ ហាក់នៅតែមើលទៅ គួរឲ្យស្រឡាញ់...

អាន៖ វត្តមាន Apple Watch បានធ្វើឲ្យបរិមាណលក់ នាឡិកាស្វ៊ីស មានការធ្លាក់ចុះ

...គឺរ៉ូមែនទិចដូចភាពយន្ត កូរ៉េ

ខ្ញុំមិនបានពាក់ម៉ាស់ទេ គឺពាក់តែមិត្តស្រីខ្ញុំប៉ុណ្ណោះ

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

បច្ចុប្បន្ន ជម្ងឺ Mers កំពុងតែឆ្លងរាតត្បាតខ្លាំងណាស់ ជាពិសេសនៅកូរ៉េខាងត្បូងតែម្តង ដូច្នេះការដែល បណ្តាគូស្នេហ៍ពាក់ម៉ាស់ទាំងអស់គ្នាចេញដើរតាមផ្លូវ វាមិនមែនជារឿងអ្វីចម្លែកនោះទេ

បើទោះជា Mers កំពុងតែជាប្រធានបទក្តៅ ប៉ុន្តែមិនអាចរារាំងបណ្តាគូស្នេហ៍ មិនឲ្យល្អូកល្អន់ជាមួយ គ្នាបាននោះទេ

រួមគ្នាពាក់វ៉ែនតា និងពាក់ម៉ាស់ជិតៗ ដើម្បីការពារឆ្លងជម្ងឺ Mers!

ការថើបគ្នាដ៏ផ្អែមល្អែម នៅសម័យ Mers

រូបថតរៀបការនៅ "សម័យ Mers" នេះ ធ្លាប់បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម នៅរយះពេលកន្លងទៅនេះ


អាន៖ ពីក្មេងប្រុសខ្មៅស្រអែម ក្លាយទៅជា Hot Girl ដ៏ស្រស់ស្អាតល្បីឈ្មោះ
អាន៖ ឈឺចិត្តមិត្តស្រីបោះបង់ចោល ព្រោះអាក្រក់ បុរសម្នាក់បានសម្រេចចិត្ត ធ្វើការកែសម្ផស្ស រហូតបានក្លាយជាតារា

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ kenh14


Tags: Mers Romantic Lifestyle ជីវិតរស់នៅ