CamNews

ប្លែកៗ 

ភោជ្ជនិយដ្ឋានសំបុកសត្វ មានតែមួយក្នុងលោក

តើអ្នកហ៊ានចំណាយប្រាក់ ៤០០ដុល្លារ ឬទេសម្រាប់អាហារមួយពេល ២នាក់? នេះគឺជា
ការចំណាយដ៏ថ្លៃ ប៉ុន្ដែវានឹងធ្វើអោយលោកអ្នកទទួលបានបទពិសោធដ៏អស្ចារ្យ ដូចជាបក្សី
មួយគូនៅក្នុងសំបុក លំមហារុក្ខាខ្ពស់។

នេះគឺជាភោជ្ជនិយដ្ឋានតែមួយគត់នៅក្នុងពិភពលោក ដែលត្រូវបានគេបង្កើតឡើងដូចទៅ
នឹងសំបុតសត្វដ៏ធំ ទំនើបមួយក្នុងព្រៃជ្រៅ។ 

សំបុតបក្សីនេះត្រូវបានគេធ្វើឡើងនៅលើដើមឈើដែលមានកំពស់ ៥ម៉ែត្រពីដី ជួយអោយ
ភ្ញៀវអាចគយគន់ទិដ្ឋភាពព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅតំបន់លំហែកាយ Soneva
Kirl របស់ប្រទេសថៃ។

ចំណែកការឡើងចុះ​ អ្នកមិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះវាត្រូវបានគេបំពាក់ប្រព័ន្ធខ្សែ
កាប ដែលអ្នកអាចឡើងចុះតាមចិត្ត។

ដោយគ្រាន់តែចំណាយប្រាក់ ១៤.០០០បាត(ប្រហែល ៤០០ដុល្លារ) អ្នកនឹងទទួលបានបទ
ពិសោធ ដូចស្ថិតនៅក្នុងស្ថានភាពជាកំពូលបក្សី ដ៏អស្ចារ្យនេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: giant bird's nest restaurant strange