រយៈពេលនៃការជាប់ពន្ធនាគាររបស់ Li Zongrui ហាក់ដូចកាន់តែមានភាពវែងឡើងៗ នៅ
ពេលភ័ស្ដុតាងថ្មីៗជាច្រើន ដែលបង្ហាញពីសកម្មភាពរំលោភផ្លូវភេទរបស់បុរសនេះ ត្រូវបាន
គេបង្ហោះនៅតាមបណ្ដាញអ៊ីនធើរណែត។
Li Zongrui កូនអ្នកមាននៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ថាជាអ្នកដែលបានចាប់រំលោភនារី
ស្រស់ស្អាតចំនួន ៦០នាក់ និងកំពុងត្រូវបានឃុំខ្លួននោះ ហាក់ដូចជាមិនមានឱកាសក្នុងការ
រួចទោស ឬជាប់ពន្ធនាគាររយៈពេលខ្លីនោះទេ ដោយសារថា ភ័ស្ដុតាងបង្ហាញពីសកម្មភាព
រំលោភផ្លូវភេទរបស់បុរសនេះ ត្រូវបានគេរកឃើញជាបន្ដបន្ទាប់ ក្នុងនោះមានរូបភាព និងវីដេអូ
សិចជាច្រើនផងដែរ។
នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេត ក្រុមនគរបាលមានសត្ថកិច្ចបានរកឃើញឌិសសិចចំនួន
៩៣ឌិស ដែលមានវត្តមានរបស់នារីចំនួន ៥០នាក់។ យោងតាមការស្រាវជ្រាវ ចាប់ពីឆ្នាំ ២០០៨
រហូតមកទល់នឹងពេលនេះ ជាមធ្យម វីដេអូសិចចំនួនពី ២ ដល់ ៥ឈុតថ្មីត្រូវបានថត ដែលក្នុង
នោះ មានខែខ្លះ Li Zongrui បានថតវីដេអូសិច ២ថ្ងៃ មួយលើក ជាមួយនារី ចំនួន ១៦នាក់។
ប្រការដែលគួរអោយចាប់អារម្មណ៍បំផុត គឺក្រោយពីការថតវេដីអូសិច បានមួយឌិស Li Zongrui
តែងតែផ្ញើទៅកាន់ក្រុមមិត្តភ័ក្ដរបស់ខ្លួន រួចបង្ហោះលើ forum រួម ក្នុងបំណងកំសាន្ដអារម្មណ៍៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ 24h