អង់គ្លេស៖ នៅឆ្នាំ ២០១២នេះ ស្របពេលដែលពិភពលោក កំពុងជួបនូវរឿងចម្លែកៗច្រើន ជា
ពិសេសគ្រោះធម្មជាតិតែម្តង លោក James Blake ធ្វើការនៅ Emergency Food Storage បាន
បង្ហាញនូវផលិតផលអាហារកំប៉ុងមួយដែលអាចផ្ទុកបានដល់ទៅ ២៥ឆ្នាំ។
នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១២ខាងមុខនេះ ដែលមានពាក្យចរចាមអារាមថា គឺជាថ្ងៃចុងបញ្ចប់របស់
ពិភពលោក បានធ្វើឲ្យប្រជាជន ចិន និងរូស៊ី មានការភ័យខ្លាច ហើយបានទិញអាហារបំរុងជា
ច្រើន។
លោក James បានមានប្រសាសន៍ថា អាហារកំប៉ុងដែលលោកផលិតនេះ គឺអាចផ្ទុកបានរយៈ
ពេលដល់ទៅ ២៥ឆ្នាំ ទើបខូចគុណភាព ហើយនៅក្នុងអាហារកំប៉ុងមួយនេះមានដូចជា សាច់
មាន់ស្ងួត ម្ទេះ និងសរសៃមី ដែលមានឱជារសឆ្ងាញ់ពិសារ។
លោកបានបន្ថែមទៀតថា ប៉ុន្មានថ្ងៃមកនេះ មានប្រជាជនអង់គ្លេសជាច្រើនបានមកជួបគាត់ដើម្បី
ទិញអាហារកំប៉ុងមួយនេះ៕
ដោយ៖ មិនា
ប្រភព៖ teleg