ស្ទើរតែមិនគួរអោយជឿ ៖ រថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានរកអោយឃើញថា បានរួច
ផុតពីការបង្កនូវសោកនាដកម្មផ្សេងៗ យ៉ាងត្រដាបត្រដួស បន្ទាប់ពីរថយន្តមួយគ្រឿងនេះ
បានបាត់បង់ម្ចាស់ការណ៍ ពោលគឺបើករេពេញតែផ្លូវ ក្រោយពីបុរសជាអ្នកបើករថយន្តព្យា
យាមជាន់ហ្វ្រាំង និងកាច់បត់ជាខ្លាំង ខណៈពេលដែលបានដឹងថា ប៊ិះនឹងបុកនឹងរថយន្ត
មួយផ្សេងទៀតដែលបើកនៅពីមុខនោះ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាអ្នកបើកបររថយន្តដឹកទំនិញមួយគ្រឿងនោះ មានឈ្មោះ
ថា Song Mingtang បានគូសបញ្ជាក់ផងដែរថា មូលហេតុដែលនាំអោយកើតមានឡើងនូវ
គ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះ ក៏ព្រោះតែខ្ញុំព្យាយាមជាន់ហ្រ្វាំង និងបត់កាច់ជាខ្លាំង ខណៈ
ពេលដែលបានដឹងថា ប៊ិះនឹងបុកនឹងរថយន្តខាងមុខ ដែលវាជាចលករជំរុញអោយការ
បញ្ជារថយន្តបាត់បង់ម្ចាស់ការណ៍តែម្តង ពោលគឺ រថយន្តរេពេញផ្លូវ ដោយមានពេលមួយ
នោះផ្អៀងសល់តែកង់ពីរថែមទៀតផង។
ជាលទ្ធផល រថយន្តមួយគ្រឿងដែលបានបើករេពេញផ្លូវ និងបាត់បង់ម្ចាស់ការណ៍មួយ
នេះ បានក្រឡាប់ផ្ងារជើង នៅនឹងកណ្តាលស្ពានតែម្តង ខណៈពេលដែលសកម្មភាពនៃ
ការកើតឡើងនូវគ្រោះថ្នាក់មួយនេះ ត្រូវបានថតបានទាំងស្រុង តាមរយៈប្រព័ន្ធកាម៉រ៉ា
សុវត្ថិភាព ដូចដែលមានជាឃ្លីបវីដេអូនៅខាងក្រោមនេះ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅលើស្ពាន
មួយកន្លែង មានទីតាំងនៅលើកំពស់ទឹកសមុទ្រជាង ៥០ ហ្វឺត នៅក្នុងខេត្ត Zhejang
ប្រទេសចិន។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖
- ផ្អើលទៅរុករក រតនសម្បត្តិនៅវាំងចាស់ ក្រោយយល់សប្តិ ដឹងថានៅទីនោះ មានមាស
ដល់ទៅ ១ ពាន់តោន
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ