រយៈពេលចុងក្រោយនេះ កុល ដាវី ហាក់ដូចជាឡើងទម្ងន់ជាងមុនបន្ដិច បើទោះជានាងមិន
ចង់ក៏ដោយ នេះក៏ប្រហែលជា ដោយសារនាងត្រូវបានគេអញ្ជើញអោយចូលរួមពិធីជប់លៀង
ជាញឹកញាប់។
កុល ដាវី ជាស្រីស្អាតម្នាក់ក្នុងវិស័យសិល្បៈ ត្រូវបានគេមើលឃើញថា ជានារីចូលចិត្ដភាពសិច
ស៊ីដូចតារាមួយចំនួន។ ប៉ុន្ដែការឡើងទម្ងន់របស់នាងអាចនឹងធ្វើអោយសម្រស់នៃរូបរាងរបស់
នាងត្រូវអន់ថយ ហើយវានឹងក្លាយជាឧបសគ្គដល់ការស្លៀកពាក់បញ្ចេញសាច់ខ្ចី។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលថ្មីៗនេះ គេសង្កេតឃើញថា នៅក្នុងការហូបចុក ការចូល
រួមពិធីជប់លៀង កុល ដាវី ហាក់ដូចកំពុងតមអាហារ។ នេះប្រហែលជាតារាស្រីស្រស់រូបនេះ
កំពុងសម្រកទម្ងន់ក៏មិនដឹង៕
ដោយ ៖ សូរីយ៉ា