CamNews

កីឡាអន្តរជាតិ 

Ian Walsh និយាយថា Liverpool ជ្រើសយក Mario Balotelli ខុសទាំងស្រុង គួរតែជា Wilfried Bony ទើបល្អ

ព័ត៌មានកីឡា៖ ចំណងផ្ទៃក្នុងរបស់ liverpool កាលពីរដូវក្ដៅមុន​ ទាក់ទងនិងការផ្ទេរកីឡាករ ដែលក្នុងនោះ ជម្រើសពីរនៃការផ្ដល់ឲ្យចំពោះ liverpool គឺ ខ្សែប្រយុទ្ធ​របស់ Swansea និង AC Milan ក្នុងការសម្រច​គ្រានោះ Liverpool ជ្រើសយកខ្សែប្រយុទ្ធ AC Milan កីឡាករ Balotelli ក្នុងតម្លៃ ១៦ លានផោន​។​

សេចក្ដីសម្រេចរបស់ Liverpool ពេលនោះ ត្រូវបានលោក Ian Walsh បរិយាយថា គឺជាកំហុសដ៏ធ្ងន់ធ្ងរបំ​ផុតដែលជ្រើសរើសយក Mario Balotelli ជំនួស  Wilfried Bony ។ មូលហេតុដែលគាត់និយាយដូច្នោះពី​ព្រោះផ្អែកលើការលេងបច្ចុប្បន្នរបស់កីឡាករ Mario Balotelli ផ្ទាល់ដែលចាប់ពីចូលខ្លួន​ក្នុងក្រុមថ្មីមក​ ក្នុង​រដូវ Premier League នេះគឺមិនទាន់បានបង្កើតពិន្ទុឲ្យក្រុមនៅឡើយទេ។ ហើយមុនពេល​យល់ព្រមចុះ​ហត្ថលេខា ទទួលយកកីឡាករម្នាក់នេះ Brendan Rodgers ក៏បានស្គាល់ Wilfried Bony យ៉ាងច្បាស់ផង​ដែរ ។ 

ចំណែកការលេងរបស់ Wilfried Bony កាលពីថ្ងៃសៅរ៍ Swansea ប៉ះជាមួយ Leicester បានជួយឲ្យក្រុមខ្លួន​យកឈ្នះដៃគូរប្រកួត ២-០ ដោយរួបគាត់ជាអ្នកបង្កើតគ្រាប់ទាំងពីរ។​ នេះបង្ហាញថាកីឡា​ករម្នាក់នេះ ពិតជាមានសមត្ថភាព ។ 


រូបភាពកីឡាករ  Wilfried Bony ខ្សែប្រយុទ្ធ Swansea 



រួបភាពកីឡាករ  Mario Balotelli ខ្សែប្រយុទ្ធ liverpool ។ 

 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ិប៊ីស៊ី 


 

 


Tags: Sport News liverpool Swansea Wilfried BonyMario Balotelli