CamNews

មនុស្ស៧នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា

សមាជិកគ្រួសារចំនួន៧នាក់បានស្លាប់ នឹង៥នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍
គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសឥណ្ឌាដែលបានកើតឡើងនៅយប់ឈានចូល
ថ្ងៃពុធ បង្កដោយរថយន្តមួយគ្រឿងបានបើកទៅបុកទម្លាយចូលទៅប៉ុស្តិ៍ប៉ូលីសដែល
ប្រចាំការនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីប្រជុំជន Mohamdabad,សង្កាត់Mau
ចំងាយ២៥០គីឡូមែត្រពីរដ្ឋធានី Lucknow។
ប៉ូលីសបានសន្និដ្ឋានថា អ្នកបើកបរប្រហែលជាស្ថិតក្នុងស្ថានភាពស្រវឹងក្នុងពេលបើក
បរពីព្រោះពួកគេត្រលប់មកពីចូលរួមពិធីមង្គលការមួយរបស់អ្នកភូមិ៕

ដោយ វឌ្ឍនា

Tags: accidentindia7dead