CamNews

�អាវុធថ្មី� សម្រាប់ទប់ស្កាត់ការបំផ្លាញព្រៃឈើ

នៅចំពោះស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើដែលបាន និងកំពុងបង្កផលប៉ះពាល់ដល់
ប្រព័ន្ធបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ�អាវុធ�
ទំនើបថ្មី ដែលអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។

អង្គការស្រាវជ្រាវកសិកម្ម Brazil (INPE) និងអង្គការ ណាសា របស់ អាមេរិក កំពុងរៀបចំ
ធ្វើគម្រោងបាញ់បង្ហោះផ្កាយរណប់មួយដែលមានឈ្មោះថា ស្ថានីយ៍ត្រួតពិនិត្យប្រព័ន្ធបរិ
ស្ថាននៅលើផែនដី(GTEO) ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់ដល់
ប្រព័ន្ធបរិស្ថាននៅជុំវិញព្រៃត្រូវពិច Amazon និងនៅជុំវិញពិភពលោក។

GTEO អាចតាមដានដំណើរការនៃរីកចម្រើនរបស់រុក្ខជាតិនានានៅទូទាំងពីភពលោកដោយ
ប្រើម៉ាស៊ីនថតកាំរស្មី Infrared ដែលធ្វើការវិភាគទៅលើទិន្នន័យប្រកបដោយភាពត្រឹម
ត្រូវ។ ការប្រើបច្ចេកវិទ្យានេះ គេនឹងត្រូវចំណាយរហូតដល់ ២៥០ លាន់ ដុល្លារ ប៉ុន្ដែវាក៏
អាចជួយអ្នកវិទ្យាសាស្ដ្រដឹងមុននូវផលប៉ះពាល់នៃការប្រតិកម្ម carbon និងប្រព័ន្ធបរិស្ថាន់
ក្នុងស្ថានភាពផ្សេងៗគ្នានៃអាកាសធាតុ។

GTEO នឹងត្រូវបានគេបាញ់បង្ហោះនៅឆ្នាំ ២០១៦ ពេលនោះវានឹងផ្ដល់ព័ត៌មានលំអិត និង
ជាក់ច្បាស់អំពីប្រភេទរុក្ខជាតិដែលកំពុងត្រូវបានបំផ្លាញនៅលើផែនដី។

លោក Gilberto Camara ប្រធានក្រុមនៃអង្គការអាវកាស Brazil បានឱ្យដឹងថា ឧបករណ៍
ថ្មីមួយនេះនឹងជំរុញឱ្យមានការកែលំអឡើងវិញនូវប្រព័ន្ធបរិស្ថាន ដែលត្រូវបានបំផ្លាញ
ដោយមនុស្ស។

លោក Gilberto Camara ថ្លែងថា ''យើងខ្ញុំចង់ធ្វើកិច្ចការច្រើនជាងនេះដើម្បីការពារប្រព័ន្ធ
បរិស្ថានខណៈដែលព្រៃឈើជាច្រើនត្រូវបានមនុស្សកាប់បំផ្លាញ ទន្ទឹមនឹងនេះ យើងក៏
ចង់បានភ័ស្ដុតាងលំអិតបន្ថែមទៀតអំពីការរីកចម្រើនរបស់រុក្ខជាតិ''៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH