ទំព័រ Washington Post របស់អាមេរិកបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងរយៈ
ពេល ១០ឆ្នាំខាងមុខ កងទ័ពអាមេរិកនឹងចំណាយ ១ពាន់លានដុល្លារដើម្បីបំពាក់ផ្កាយ
រណបពាណិជ្ជកម្មទៅក្នុងប្រព័ន្ធទំនាក់ទំនងយោធា ដែលមានលទ្ធភាពក្នុងការតាមដាន
ឧបករណ៍បច្ចេកវិទ្យារបស់បណ្ដាប្រទេសនៅទូទាំងពិភពលោក។
ដូច្នេះប្រព័ន្ធផ្កាយរណបពាណិជ្ចកម្មរបស់អាមេរិកនឹងក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធ
ប្រយុទ្ធរបស់កងទ័ពអាមេរិក។
នៅក្នុងខែកញ្ញាខាងមុខ អាមេរិកនឹងអញ្ជើញបណ្ដាក្រុមហ៊ុនទាក់ទងមកដេញថ្លៃគម្រោង
នេះ។ បច្ចុប្បន្ន មានក្រុមហ៊ុនផលិតផ្កាយរណបជាច្រើនកំពុងចាប់អារម្មណ៍ក្នុងនោះក្រុម
ហ៊ុន Boeing និងក្រុមហ៊ុន Loral Space ត្រូវបានគេមើលឃើញថាជាគូប្រជែងខ្លាំងជាងគេ
ដែលកំពុងដណ្ដើមគ្នាអនុវត្តគម្រោងដ៏ធំនេះ។
ផ្កាយរណបថ្មីបំផុតដែលនឹងត្រូវប្រើប្រាស់ដោយកងទ័ពអាមេរិកនេះ នឹងមានតួនាទីក្នុង
ការតាមដានការបាញ់បង្ហោះកាំជ្រួចនានា បូករួមទាំងផ្ទាំងបំណែករបស់កាំជ្រួច។ ទន្ទឹម
នឹងនេះ វាក៏នឹងមានលទ្ធភាពក្នុងការតាមដានកងកម្លាំងប្រដាប់អាវុធនៅលើដីផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD