CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ឯកសារ ស្តីពីហានិភ័យ ផ្កាយរណប ទំងន់ជាង ១ តោន នឹងធ្លាក់ចំ ភពផែនដីយើងនេះ

ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានបរទេស  ស្កាយ​ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ
បានចេញផ្សាយអត្ថបទ ដោយដកស្រង់សម្តីអ្នកវិទ្យាសាស្រ្តថា កំទេចកំទីផ្កាយរណប  ដែល
មានទម្ងន់ដល់ទៅ ១ តោននោះ អាចមានវត្តមានធ្លាក់មកចំភពផែនដីយើងនេះ ពោលគឺមាន
ភាគរយច្រើន ក្នុងការធ្លាក់ចូលទៅក្នុងសមុទ្រ ជាជាងការធ្លាក់មកចំផ្ទៃដី។

មានភាភភ័យខ្លាច    ថាផ្កាយរណបអស់សុពលភាពមួយនេះ  អាចនឹងធ្លាក់ចំទ្វីបអឺរ៉ុប  តែបើ
យើងតាមអ្នកជំនាញអះអាងអោយដឹងថា វាពិតជាមិនអាចទៅរួចនោះទេពោលគឺវាអាចធ្លាក់
ចូលទៅក្នុងសមុទ្រ និងតំបន់ប៉ូលច្រើនជាង។ យ៉ាងណាមិញ   បើយោងតាមទីភ្នាក់ងារស្រាវ
ជ្រាវលំហអាកាសរបស់អឺរ៉ុប European Space Agency បញ្ជាក់ថា ផ្កាយរណបមួយនេះបាន
ផ្ទុះទៅជាបំណែកតូច ខណៈបានបង្ហោះចូលទៅក្នុងលំហអាកាសមានរយៈចម្ងាយ  ប្រមាណ
ជាង ៥០ ម៉ាយ ពីភពផែនដី។

បន្ថែមពីលើនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  បំណែកតូចនៃផ្កាយរណបដែលអាច
ធ្លាក់មកលើភពផែនដីយើងនេះ អាចនឹងមានទំងន់ដល់ទៅ ៩០ គ.ក  ។  ខាងក្រោមនេះ គឺ
ជាវីដេអូឯកសារ      ស្តីពីហានិភ័យ  ដែលនាំអោយកើតមានឡើងនូវករណីធ្លាក់ផ្កាយរណប
មួយនេះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីអាចទស្សនាវីដេអូ មួយផ្សេងទៀត ៕

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Satellite sky news European Space Agency