នៅប្រហែលជាម៉ោង ៧ យប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ នារីអាក្រាតកាយ
ម្នាក់ បានឈរឈ្លោះប្រកែកគ្នា ជាមួយនឹងប៉ូលិសចរាចរណ៍ នៅច្រកទ្វារសួនឧទ្យាន Zhengzhou
ឯខេត្ត Zhengzhou ប្រទេសចិន ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកដំណើរ
ឈរមើល រហូតស្ទះផ្លូវ។
តាមសំដីរៀបរាប់របស់ប្រជាពលរដ្ឋនៅជុំវិញនោះ នារីម្នាក់នោះដូចជាកំពុងតែជួបនូវបញ្ហាពិបាក
ចិត្តខ្លាំង រហូតបាត់ច្បាស់ការខ្លួនឯង។ នាងបានស្រាតខោអាវ ហើយអង្គុយនៅកណ្តាលផ្លូវសម្លឹង
មើលប៉ូលិស និងមនុស្សម្នា នៅជុះវិញខ្លួន។
បើទោះជាមនុស្សជាច្រើន បានប្រើពាក្យលួងលោមនាងយ៉ាងណា ប៉ុន្តែនារីម្នាក់នោះ មិនព្រម
ស្លៀកពាក់ខោអាវវិញទេ ហើយថែមទាំងមិនទទួលការជួយពីប៉ូលិសថែមទៀតផង។ រហូតដល់
ម៉ោងជិត ៨ យប់ ដោយមិនមានវិធីណាផ្សេងទៀត ប៉ូលិស Zhengzhou បានប្រើធម៌ក្តៅបន្តិច
ដោយប្រើកម្លាំង ចាប់បង្ខំយកនាងចេញទៅតែម្តង៕
ដោយ៖ សិលា
ប្រភព៖ afamily