កំសាន្ត ៖ ក្រោយជោគជ័យទាំងការងារសិល្បៈ ស្នេហាក៏រីកចម្រើនទៅមុខរឹតតែប្រសើរ បានធ្វើឲ្យអ្នកគាំទ្រគិតគូរដល់អាយដលរបស់ខ្លួន ចំពោះរឿងរៀបការ ។
នៅក្នុងនោះផងដែរ មានតារាសម្តែងថៃស្រីល្បីឈ្មោះចំនួន ៥ នាក់ ដែលត្រូវអ្នកគាំទ្រពេញទំហឹង ចង់អោយពួកគាត់ឆាប់រៀបការ ហើយអ្នកទាំង ៥ នោះគឺមានដូចជា នាង Bella Ranee, Kimmy Kimberley, Taew Natapohn, Pancake Khemanit និងនាង Matt Peeranee ៕
១. នាង Bella Ranee និង Weir ស្រលាញ់គ្នាយូរឆ្នាំហើយ ដូច្នេះហើយទើបចង់អោយអ្នកទាំងពីរឆាប់រៀបការ ។
២. នាង Kimmy Kimberley និង Mark Prin គូស្នេហ៍កំពូលល្បីប្រចាំប្រទេសថៃ អ្នកគាំទ្របន់ស្រន់អោយពួកគេឆាប់រៀបការ ។
៣. នាង Taew Natapohn និង Thon Aach Lhaisakul សាងស្នេហ៍ជាង ១៤ ឆ្នាំ ប៉ុន្តែនៅមិនទាន់ចង់រៀបការ ។
៤. នាង Pancake Khemanit និងមិត្តប្រុសមន្រ្តីគឺ លោក Mee Saksoonthorn បានសាងស្នេហាក៏មិនតិចឆ្នាំដែរ ប៉ុន្តែរឹតតែមិនទាន់លេចលឺដំនឹងរៀបការ ។
៥. នាង Matt Peeranee ជាមួយមិត្តប្រុសដែលជាអ្នកជំនួញ ស្រលាញ់គ្នាជាង ១០ ឆ្នាំ ទើបបែកធ្លាយ ស្រាប់តែអ្នកគាំទ្រចង់អោយរៀបការតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews