តាមគេហទំព័រសារព័ត៌មាន Postkhmer បានឲ្យដឹងថា បញ្ហាប្រជាពលរដ្ឋខ្មែរដែលចូលទៅសេព
ល្បែងស៊ីសងនៅតាមកាស៊ីណូផ្សេងៗទាំងនៅតំបន់ក្បែរព្រំដែនក្ដី និងនៅទីក្រុងភ្នំពេញក្ដី នៅតែ
ចោទជាបញ្ហា។ គេសង្កេតឃើញឃើញមានប្រជាពលរដ្ឋខ្មែរបានចូលទៅលេងនៅតាមតុល្បែង
Baccarat និង Slot Machine យ៉ាងហូរហែទោះបីជាមានសន្តិសុខនៅចាំយាមយ៉ាងណាក៏ដោយ។
កាស៊ីណូ Las Vegas Sun ត្រូវបានដឹងថាអាចបើកអោយខ្មែរចូលទៅលេងបានដោយធម្មតា
ដោយគ្រាន់តែប្ដូរប្រាក់ទៅជាកាក់លេងល្បែងប៉ុណ្ណោះ។ ហើយជាធម្មតាគេសង្កេតឃើញមាន
ខ្មែរទៅលេងនៅកាស៊ីណូច្រើនគឺនៅពេលយប់។ ហើយកាលពីខែសីហាកន្លងមកនេះ គេបាន
រៀបចំកិច្ចប្រជុំមួយនៅរាជធានីភ្នំពេញ ដែលបានប្រមូលផ្ដុំគណៈគ្រប់គ្រងមកពីកាស៊ីណូទាំង
៦១ កន្លែងនៅក្នុងស្រុកដើម្បីមកដោះស្រាយបញ្ហាអសកម្មនៅក្នុងកាស៊ីណូ។
ជុំវិញបញ្ហានេះលោកឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិបានលើកឡើងពី
ចំណុចនេះយ៉ាងច្បាស់ថា៖ “យើងសូមលើកទឹកចិត្តម្ចាស់កាស៊ីណូទាំងអស់ឲ្យគោរពច្បាប់កម្ពុជា
ឲ្យបានតឹងរ៉ឹង ហើយសុំបញ្ឈប់ការអនុញ្ញាតឲ្យប្រជាជនកម្ពុជាចូល និងទៅលេងល្បែងក្នុងកាស៊ី
ណូរបស់ខ្លួនជាបន្ទាន់”។
ប៉ុន្តែជុំវិញបញ្ហានេះលោក លីម អៀង នាយកសន្តិសុខកាស៊ីណូនៅបាវិត នៃក្រសួងមហាផ្ទៃបាន
ប្រាប់ថាទោះបីជាអ្នកលេងល្បែងជាខ្មែរបានបន្តមកកាស៊ីណូជាញឺកញាប់ ទូទាំងប្រទេសក៏ដោយ
ក៏ប៉ុន្តែចំនួនអ្នកលេងទាំងនោះបានថយចុះ ចាប់តាំងពីកិច្ចប្រជុំជាមួយម្ចាស់កាស៊ីណូថ្នាក់ជាតិមក
ម្ល៉េះ៕
ដោយ៖ ផានិត
ប្រែសម្រួលអត្ថបទពី៖ Postkhmer