CamNews

ប្លែកៗ 

ជឿឬមិនជឿ ៖ យុវតីទីក្រុង Tokyo ចេះ"ហោះ"ឬ?

នាង Hayashi បានក្លាយទៅជាការភ្ញាក់ផ្អើលមួយនៅក្នុងពិភព​ Internet បន្ទាប់ពីនាងបាន
បង្ហោះរូបថតហោះហើរគ្រប់ទីកន្លែងជុំវិញទីក្រុង Tokyo របស់នាង ។ នាងបានប្រាប់ទៅភ្នាក់
ងារសារពត៌មាន Daily Mail ថា មូលហេតុដែលជំរុញអោយនាងធ្វើបែបនេះគឺដោយសារសំនួន
នៃពាក្យអង់គ្លេសបាននិយាយថា ចូរដាំផ្កាដោយប្រើតែជើងម្ខាង។

បន្ទាប់ពីនាងបានបង្ហោះរូបដែលនាងចេះហោះលើកដំបូង វាពិតជាទទួលបានការចូលចិត្ត
យ៉ាងខ្លាំង នាងក៏បន្តបង្ហោះរូបបែបនេះផ្សេងៗទៀត នាថ្ងៃបន្តបន្ទាប់។



តើអ្វីដែលធ្វើអោយរូបភាពនាង Natsumi ទទួលបានការពេញនិយម ចូលចិត្តបែបនេះ ខណៈ
ពេលដែលមានមនុស្សជាច្រើនបានឆ្ងល់ថា នាងចេះហោះឬយ៉ាងណា? ប៉ុន្តែយុវតីរូបនេះបាន
ស្បថថា នាងពិតជាគ្មានយុទ្ធសិល្បអ្វីនោះទេ ដូច្នេះតើនាងធ្វើវាដោយរបៀបណា? ក្រោយមក
នាងបានបញ្ជាក់ថា៖​ "ការដែលនាងខ្ញុំធ្វើទៅបាននេះគឺ ដោយសារការកំណត់នាទី Self Timer
នៅកាម៉េរា​ Canon EOS Mark II ឬក៏ពេលខ្លះទៀតខ្ញុំបានពឹងមិត្តភក្តិរបស់ខ្ញុំ​ ដើម្បីថតរូបអោយ
ហើយបន្ទាប់មកខ្ញុំគ្រាន់តែលោតជាការស្រេច"។

ស្តាប់ទៅដូចជាមានភាពងាយស្រួលណាស់មែនទេ ប៉ុន្តែយុវតីរូបនេះក៏មានការពិបាកខ្លះដែរ ដោយសារតែនាងលោតដល់ទៅ ៣០០ដង ដើម្បីថតរូប អោយមើលទៅដូចជាហោះពិតៗ និងមានលក្ខណៈបែបធម្មជាតិ។

មានពេលមួយនោះ ខណៈពេលដែលនាងកំពុងលោតជាច្រើនដងក្នុងការផិ្តតយករូបភាព នៅ
ឯតំបន់ទេសចរណ៍មួយភាគខាងកើតទីក្រុង Tokyo មានអ្នកគិតលុយម្នាក់ដែលបំរើការនៅក្នុង
ហាងលក់វត្ថុអនុស្សាវរីយ៍ បានមានអារម្មណ៍ចម្លែក និងចាប់ផ្តើមនិយាយខ្សឹបៗថា៖ តើនាងឆ្កួត
ឬយ៉ាងណា តើពួកយើងគួរហៅប៉ូលិស ឬក៏អត់?។ រំពេចនោះនាងក៏បានឈប់លោត រួចមក
និយាយប្រាប់អ្នកទាំងនោះថា៖​ "ខ្ញុំធ្វើនេះ គឺគ្រាន់តែចង់ថតរូបសំរាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ
តែប៉ុណ្ណោះ"។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍អៀនខ្មាស់ និងនិយាយថា៖ "អោយពួកខ្ញុំសុំទោស
និងសូមចូលរួមត្រេកអរផង ចំពោះពិធីមង្គលការរបស់នាង"។

តែពេលក្រោយៗមកទៀត​ នាងក៏បានបញ្ជប់បង្ហោះរូបដែលនាងចេះហោះទៅក្នុងអ៊ីនធើណែត ក៏
ដោយសារនាងបានចូលបំរើការក្រៅម៉ោង ជាជំនួយការវិចិត្រករ ដែលជាហេតុធ្វើអោយនាងមិន
បានបង្ហោះរូបចេះហោះរបស់នាងនោះជាបន្តទៀត៕

ដោយ ៖ មង្គល
ប្រភព ៖ oddtycentral


Tags: international news entertainment star tokyo