CamNews

កីឡាអន្តរជាតិ 

អ្នកគាំទ្រ Man City ត្រូវបានវាយដំ យ៉ាងសាហាវ (Video Inside)

ក្រុមអ្នកគាំទ្ររបស់ Man City ត្រូវបានប៉ូលិសអេស្បាញប្រើដៃធ្ងន់ដាក់ ពេលដែលពួក
គេ
ប្រមូលផ្តុំនៅខាងក្រៅពហុកីឡាដ្ឋាន  Bernabeu  ក្នុងការប្រកួតរវាង Man City និង
Rea
l កាលពីពាក់កណ្តាលសប្តាហ៍មុន។

ហេតុការណ៍បានកើតឡើងពេលដែលការប្រកួតរវាង Man City ជាមួយនឹង Real បានបញ្ចប់ដោយ
លទ្ធផល (3-2) ដែលជ័យជំនះបានទៅលើ Real។ ដោយខ្លាចក្រុមអ្នកគាំទ្រពីអង់គ្លេសបញ្ចេញនូវ
សកម្មភាពរំខាន បង្ករឿងណាមួយព្រោះចាញ់ការប្រកួត ក្រុមប៉ូលិសនៅ Madrid បានបន្ថែមនូវកំ-
លាំងជាច្រើនទៀត ឈរការពារនៅតាមដងផ្លូវខាងក្រៅពហុកីឡាដ្ឋាន។ ពួកគេមានសិទ្ធបង្រ្កាប
គ្រប់សកម្មភាពណាដែលចាត់ទុកជាការបង្ករឿង ដើម្បីធានានូវសណ្តាប់ធ្នាប់សាធារណៈ។

វីដេអូនៃការបង្រ្កាបរបស់ប៉ូលិសអេស្បាញ ទៅលើក្រុមអ្នកគាំទ្រ Man City

ជាក់ស្តែង ខាងប៉ូលិសអេស្បាញបានប្រើដៃធ្ងន់ជ្រួលបន្តិចទៅលើអ្នកគាំទ្រមកពី Man City បើទោះ
ជាអ្នកទាំងនោះ មិនទាន់មានសកម្មភាពណាមួយដែលជាការបង្ករឿង ឲ្យខូចសណ្តាប់ធ្នាប់សាធារ-
ណៈផងនោះ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Man City fans brutally beaten football