ព័ត៌មានជាតិ ៖ រយៈពេល ១ ឆ្នាំកន្លងមកនេះ ពោល អំឡុងឆ្នាំ ២០១៤ ផ្ទាល់តែម្តង ប្រាង្គប្រាសាទអង្គរ វត្តលើទឹកដីបុរីអង្គរ នាខេត្តសៀមរាប ប្រទេស កម្ពុជា ទទួលបាននូវភាពល្បីល្បាញ ក៏ដូច ជា ល្បីរន្ទីរ សាជាថ្មី លើពិភពលោក ជាពិសេស ទទួលបានការពេញនិយមខ្លាំង និងស្គាល់កាន់តែច្បាស់ ថែមមួយ កម្រិតទៀត អំពី សំណង់បេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យមួយនេះ តាមរយៈ អត្ថបទផ្សាយមួយចំនួន ទាំងក្នុងស្រុក និងក្រៅស្រុក តួយ៉ាង រួមមាន បច្ចេកវិទ្យា អង្គការ ណាសា បានរកឃើញ គំនូរចម្លាក់ ដ៏ អាថ៍កំបាំង នៅលើ ជញ្ជាំងប្រាសាទ អង្គរវត្តជាដើម ។ ដើម្បីអោយ ជ្រាប កាន់តែច្បាស់ ថាតើ អង្គរវត្ត ពិតជាទទួលបានការពេញនិយម ដល់កម្រិតណា និងតាមរយៈអ្វីខ្លះនោះ ដូច្នេះ មានតែចុចចូលអាន កំពូលបេក្ខភាព អត្ថបទល្បីទាំង ៥ ស្តីពី ប្រាសាទអង្គរវត្ត តែជាអកុសល មានរឿងអាស្រូវមួយទាក់ទិន ទៅនឹងការវាយបំផ្លាញបដិមា នៅឯប្រាសាទបាយ័នដូចគ្នាដែរ ៖
- ល្បីពេញ សកលលោក បច្ចេកវិទ្យា ណាសា រកឃើញ គំនូរចម្លាក់ អាថ៍កំបាំង លើ ជញ្ជាំងប្រាសាទ អង្គរវត្ត
- ក្រៅពីអង្គរ៖ កាំរស្មីឡាស៊ែរ ធ្វើបែបណា រកឃើញទីក្រុង ក្បែរអង្គរដែលបានបាត់ខ្លួន?
- ផ្អើលទូទាំងសកលលោក អច្ឆិរយៈទីក្រុងអង្គរ សម័យបុរាណ ស្អាតអស់ទាស់ ដោយប្រើបច្ចេកទេស 3D យុគសម័យថ្មី
- តំបន់អង្គរវត្ត ជាប់លេខ២ ជាកន្លែងដែល អ្នកប្រើប្រាស់ ទស្សនាតាម Google Street View ច្រើន ជាងគេ
- ស្រ្តីជនជាតិ ញ៉ូវ សេឡេន សារភាពថា ខ្លួនពិតជាបាន វាយបំផ្លាញរូបព្រះបដិមា នៅប្រាសាទបាយ័ន ពិតប្រាកដមែន
ដោយ ៖ កុសល