ព័ត៌មានជាតិ & អន្តរជាតិ ៖ អង្គរវត្ត ស្ថិត នៅ ក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាប មាន ចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជា ប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង មានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ដោយឡែក បច្ចុប្បន្នភាព ភ្ញៀវទេសចរគ្រប់រូប អាចសម្លឹងមើលឃើញប្រា ង្គប្រាសាទអមជាមួយនឹងរូបភាពបែកបាក់ ដែលពេលខ្លះ មានតែមួយចំហៀងនៃតួប្រាសាទថែមទៀងផង ខណៈស្រមៃគិត នឹកដល់ រូបភាពដើម នាសម័យបុរាណ ថាតើស្អាតដល់កម្រិតណា នៅពេលដែលពុំទាន់ មានភាពបែកបាក់ ទៅតាមអាយុកាល ក្រោយពីបានកសាងឡើងថ្មីៗ និងភ្លាមៗ ។
ឆ្ងាយលាក់ខ្លួន ពួននៅក្នុងព្រៃ បណ្តាប្រាង្គប្រាសាទភាគច្រើន ស្ថិតនៅក្នុងបុរីអង្គរ ត្រូវ បានអភិរក្ស និង ជួសជុលឡើងវិញ ក្នុងអំឡុងប៉ុន្មានសតវត្សចុងក្រោយនេះ ។ អ្វីដែលជាការ ជួសជុលឡើងវិញហើយអាច មើលឃើញកាន់តែច្បាស់ និងជាក់ស្តែង គឺនៅពេលដែលយើងសម្លឹងទៅមើលរូបភាពដើម ស ខ្មៅ ពីវិទ្យា ស្ថាន École Française d’Extrême-Orient (EFEO) សរបញ្ជាក់អោយឃើញពីការងារយ៉ាងសស្រាក់សស្រាំ នាដើមសតវត្សទី ២០ ។
អ្វីដែលភ្ញៀវទេសចរគ្រប់រូប អាចមើលឃើញនាពេលនេះគឺ បណ្តាប្រាសាទជាច្រើនមានសភាពល្អគ្រាន់បើ ឡើងវិញ ក្រោយពីមានការអភិរក្ស និងជួសជុលឡើងវិញ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះបើយោង តាមការគូសបញ្ជាក់ អោយដឹង ពី លោក Andrew Booth អ្នកនិពន្ធ សៀវភៅ The Angkor Guidebook បេក្ខភាព សៀវភៅថ្មីមួយក្បាល ចំណាយពេលដល់ទៅ ៣ ឆ្នាំ ទើបរួចរាល់ជាស្ថាពរ ។
ជាការពិត ខ្ញុំមិនដែលបានយល់ច្បាស់ ពីការងារស៊ីជម្រៅ និងច្រើនកម្រិតណានោះទេ ដែលត្រូវបានគេធ្វើ ការសិក្សាស្រាវជា្រវទៅលើប្រាង្គប្រាសទ ក៏ប៉ុន្តែ អាចជាការយកចិត្តទុកដាក់ ច្រើនជាងការគិតរបស់យើង ទៅទៀត នេះជាការគូសបញ្ជាក់អោយដឹងពីលោក Andrew Booth អ្នកស្រាវជ្រាវមួយរូប ដែលបានធ្វើការ សិក្សាស្រាវជ្រាវរយៈពេល ១០ ថ្ងៃទៅលើប្រជុំរូបភាព ជាង ២៥០០០ សន្លឹក ដែលបានរក្សាទុកដោយវិទ្យា ស្ថាន EFEO ។ ប្រាសាទ បាពួន ពុំត្រូវបានរចនាម៉ូតអោយបានល្អឥតខ្ចោះនោះទេខណៈមានការបាក់បែក និងធ្លាក់ចុះមក កំឡុងពេល ដែល ទើបតែចាប់ផ្តើម កសាង ឡើងវិញ យោងតាមរូបភាព ពីឆ្នាំ ១៩៤៨ ។ ដោយឡែក មកទល់នឹង ពេល បច្ចុប្បន្នភាព ប្រាង្គប្រាសាទ ត្រូវបានគេអភិរក្សឡើងវិញ បានយ៉ាងល្អ ជា មួយនឹងរូបភាព ញ៉ាំងអោយលោកអ្នក មានភាពពេញចិត្ត ។
The EFEO វិទ្យស្ថានប្រទេសបារាំង គ្រឹះស្ថាន ស្តីពី ការសិក្សាស្រាវជ្រាវ នៅក្នុងសង្គមអាស៊ាន បានចាប់ ផ្តើមធ្វើការអភិរក្ស និង ជួសជុលឡើងវិញ នូវប្រាង្គប្រាសាទអង្គរវត្តជាលើកដំបូង នាដើមសតវត្សទី ២០ ។ ក្នុងនោះ ប្រាសាទព្រះខ័នគឺជាប្រាសាទមួយដែលត្រូវបានជួសជុលឡើងវិញខណៈមានសភាពទ្រុឌទ្រោម ជាងគេបំផត ។ ជាប្រាង្គប្រាសាទ តែមួយគត់មានពីរថ្នាក់ នៅទីក្រុងបុរាណអង្គរប្រាសាទមួយនេះត្រូវបាន គេមើលឃើញជាមួយនឹងសភាពរាបស្មើ តាមរយៈរូបថត ស ខ្មៅ ពីឆ្នាំ ១៩០៩ ។
ដោយឡែក ងាកក្រឡេកមកដល់យុគ សម័យ ទំនើប ឯណោះវិញ ពោលនៅឯសណ្ឋាគារ Raffles ខេត្ត សៀមរាប ប្រទេសកម្ពុជា កាលពីពេលកន្លងទៅនោះ អ្នកបុរាណវិទូ ក៏ដូចជា សិក្សាស្រាវជ្រាវ បានមកប្រ មូលផ្តុំគ្នា គោលបំណងធ្វើការអភិវឌ្ឍន៍សៀវភៅ ដ៏មហាអស្ចារ្យ ស្តីពី ទីក្រុងបុរាណអង្គរដែលក្នុងសៀវភៅ តម្រូវប្រជុំទៅដោយរូបភាព ត្រជាក់ភ្នែក សរបញ្ជាក់អោយឃើញ ពីរូបភាពពិត នៃបណ្តាប្រាង្គប្រាសាទគួរ តែមានរូបភាពស្រស់ស្អាតយ៉ាងដូចម្តេច បើសិនជានៅសម័យបុរាណ ថ្នាំ ពណ៌លើប្រាសាទភ្លឺច្បាស់ អម ជាមួយនឹងការសំកាំងខ្លួន គ្មានភាពបាក់បែក ច្បាស់ណាស់ វាពិតជាអស្ចារ្យ ។ គួររំឮកថា មានពេលមួយ នោះ មានមតិលើកឡើងអោយដឹងថា បុព្វបុរសខ្មែរ ពុំសូវមានភាពស៊ីមេត្រីគ្នា ជាមួយនឹងពណ៌ខៀវ ដូច្នេះ ក៏មានចំណាត់ការ ដោយវិលត្រលប់ទៅកាន់ទីជាក់ស្តែង រួចធ្វើការ សិក្សានិងស្រាវជ្រាវអោយច្បាស់លាស់ ក៏ប៉ុន្តែ ក្រោយពីមានកិច្ចពិភាក្សារយៈពេលយូរ និងផ្លូវការ ការមូលមតិគ្នា រវាងអ្នកជំនាញស្ថាបត្យកម្ម និង សេរ៉ាមិក ក៏បានបង្កើតបាននូវរូបភាព ដ៏មហាអស្ចារ្យ នៃ ការតុបតែង រចនាម៉ូតសម័យអង្គរ ដែលមានជា ការតុបតែង បិទក្បៀងមាសដ៏ភ្លឺរលោង គួរជាទីទាក់ទាញ និង អស្ចារ្យបំផុត ស្អាតគ្មានគូរប្រៀប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ telegraph