CamNews

តារា 

នូណា សង្ងំ​សាង​ស្នេហ៍ ជាមួយ​និស្សិត វ័យ​ស្របាល​គ្នា

ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music កញ្ញា នូណា បច្ចុប្បន្នបាននឹង កំពុង ទាក់ទាញអារម្មណ៍ក្រុមបុរសៗ អ្នកមានទ្រព្យសម្បត្តិស្តុកក្នុង និងក្រៅស្រុក តាមចោមរោម ចង់បានលម្អង ក្លិនថ្ពាល់ និង បេះដូងរបស់នាង យកទៅឃុំគ្រង ធ្វើជាម្ចាស់ចិត្ត ។ អ្វីដែលចាប់ អារម្មណ៍ទៀតនោះ ថ្មីៗនេះក៏មានដំណឹងមកថា នាងកំពុង សង្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយ បុរសជា និស្សិតកូនអ្នកមានម្នាក់ ។

នៅចាំបានថា តារាចម្រៀងវ័យក្មេងសាច់ខ្ចីកញ្ញា នូណា ត្រូវបានទស្សនិកជនស្គាល់ និង ចាប់ អារម្មណ៍ក្រោយ ពេលនាងបានប្តូរទ្រនំ ចូលជ្រកក្រោម ដំបូលផលិតកម្ម Diamond Music ។ លើសពីនេះទៅទៀតនាង ត្រូវ បានគេស្គាល់ និងចាប់អារម្មណ៍ខ្លាំង តាមរយៈរូប សម្រស់ដ៏ ស្រស់ស្អាត។

ដំណឹងពីអ្នកស្គាល់តារាចម្រៀងវ័យ២០ឆ្នាំ កញ្ញា នូណា បានលួចបង្ហើបថា រាល់ថ្ងៃនូណា កំពុង សាងទំនាក់ទំនងស្នេហ៍ ផ្អែមល្ហែមជាមួយបុរសវ័យ ស្របាលគ្នាម្នាក់ ដែលបុរសជាគូសង្សា ខាង លើគឺជា និស្សិត កំពុងសិក្សាក្នុង សាកលវិទ្យាល័យឯកជនមួយ។

ផ្អែកតាមប្រភពជិតដិតជាមួយកញ្ញា នូណា បានបង្ហើបទៀតថា «សព្វថ្ងៃនេះ នូណាគឺមានអ្នក តាមសុំស្រទ្បា ញ់ច្រើន ប៉ុន្តែបុរសទាំងនោះគ្មានសំណាងទ្បើយ ព្រោះថាពេលនេះ នាងមាន ម្ចាស់បេះដូងរួចទៅហើយ ពោល កញ្ញា នូណា បច្ចុប្បន្នកំពុងតែសាង សម្ព័ន្ធភាពស្នេហា ផ្អែម ល្ហែមជា មួយបុរសម្នាក់ដែលមានវ័យ ប្រហែលគ្នាហើយបុរសម្នាក់ នោះក៏ជាកូនប្រុសរបស់ មន្រ្តីធំម្នាក់ផងដែរ»។

ប្រភពបានបន្តថា ជារឿយៗគេតែង ឧស្សាបានឃើញ បុរសវ័យក្មេងម្នាក់ នោះមកចាំទទួលកញ្ញា នូណា ចេញទៅដើរកំសាន្ត និង ញ៉ាំអាហារជាមួយគ្នាទៀតផង។

គេហទំព័រ Looking TO DAY នៅរសៀលថ្ងៃទី៣០ កក្កដា នេះ មិនទាន់អាចទំនាក់ទំនង ដើម្បីសុំ ការបំភ្លឺពីកញ្ញា នូណា បាននៅទ្បើយទេ ព្រោះលេខទូរស័ព្ទដែលនាង ធ្លាប់ប្រើត្រូវបានបិទ។

ស្ថិតនៅក្នុងវ័យ២០ឆ្នាំ កញ្ញា នូណា ធ្លាប់បាននិយាយទទួលស្គាល់  កាលពីថ្មីៗកន្លងមក នេះថា សព្វ ថ្ងៃនេះគឺមានអ្នកតាមសុំស្នេហ៍ច្រើន ប៉ុន្តែក្នុងដំណាក់កាលនេះ នាងមិនទាន់ហ៊ាន ទទួល យកក្តីស្រលា ញ់ ពីបុរសណាម្នាក់នៅឡើយទេ ព្រោះចង់យក ឱកាសនេះ សាងកេរ្តិ៍ឈ្មោះល្បី ក្នុងអាជីពសិល្បៈសិន ។

 កញ្ញា នូណាបាន ក៏បានបញ្ជាក់ថារាល់លើកឲ្យតែមានបុរស ណាតាមស្នេហ៍ គឺនាងតែង តែ បដិសេធ មិនទទួលយក នោះឡើយ ។ ប៉ុន្តែផ្ទុយពីការពិតថ្មីៗ នេះក៏ស្រាប់តែមានព័ត៌មានថា នាង បាន កំពុងសង្ងុំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសវ័យ ប្រហែលគ្នាទៅវិញ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star singer noona diamond music