ព័ត៌មានអន្តរជាតិ ៖ អ៊ីរ៉ង់ បានសម្រេចធ្វើការកាត់ទោស ប្រហារជីវិត អ្នកវិទ្យាសាស្រ្ត អាវុធនុយក្លេអ៊ែរ
Shahram Amiri បន្ទាប់ពីតុលាការ ចោទប្រកាន់រូបលោក ពីបទ ចារកម្ម អោយរដ្ឋាភិ បាលសហរដ្ឋ អាមេរិក នេះបើយោងតាមសម្តីមន្រ្តីអ្នកនាំពាក្យតំណាងអោយតុលាការជាតិ អ៊ីរ៉ង់ ។
សារព័ត៌មានក្នុងស្រុក IRNA ដកស្រង់សម្តីមន្រ្តីអ្នកនាំពាក្យ Gholamhossein Mohseni Ejei រួចធ្វើសេច ក្តីរាយការណ៍ចុះផ្សាយអោយដឹងថា ជនជាប់ចោទ គឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល សហរដ្ឋអាមេរិក ខណៈជនរូបនេះ បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីប្រទេសអ៊ីរ៉ង់ ទៅកាន់សត្រូវ ។
របាយការណ៍ បញ្ជាក់អោយដឹងថា លោក Amiri ដែលជាអ្នកវិទ្យាសាស្រ្តអាវុធនុយក្លេអ៊ែរ បានត្រលប់ មកកាន់ស្រុកកំណើតវិញ ក្រោយចាកចេញពីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១០ ខណៈលោកត្រូវ បានប្រទេសជាតិទទួលស្វាគមន៍ដោយក្តីគោរព និងកក់ក្តៅបំផុត និងផ្តល់ជារមងា អោយដឹងថាវីរបុរស គួររំឮកថា លោកបានបាត់ខ្លួន កាលពីឆ្នាំ ២០០៩ ក្រោយធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca មិនយូរ ប៉ុន្មានលោកក៏បានបង្ហាញខ្លួនសាជាថ្មី នៅលើទឹកដីសហរដ្ឋអាមេិរក ជាមួយនឹងវីដេអូ ដែលលោក បានចោទប្រកាន់ភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក CIA ចាប់ជម្រិតលោក និងសាកសួរចម្លើយលើ រូបលោក។ ពេលនោះហើយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ស្តី ពីឆន្ទៈរបស់លោកក្នុងការស្វែងរកសិទ្ធសេរីភាព ហើយលោកក៏បានផ្តល់នូវព័ត៌មានដ៏មានសារៈសំខាន់ ក្នុងស្រុកទៅកាន់សហរដ្ឋអាមេរិក ។ អំឡុងឆ្នាំ ២០១១ អ៊ីរ៉ង់ ក៏បានធ្វើការចាប់ឃាត់ខ្លួនរូបលោក និង បានចោទប្រកាន់ពីបទក្បត់ជាតិ ក្រោយមកក៏បានសម្រេចផ្តន្ទាទោសប្រហារជីវិតតែម្តង ។ ក្រុមគ្រួសារ លោក Amiri អះអាងដល់សារព័ត៌មាន ប៊ីប៊ីស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អោយដឹងថា ពួកគេ ទទួលបានសពលោក Amiri ជាមួយនឹងស្នាម ព្យួរ ក ប្រហារ ជីវិត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ