ប្រសិនអ្នកកំពុងស្ថិតក្នុងស្ថានភាពធុញទ្រាន់ នោះវិធីខាងក្រោមប្រាកដជាអាចនឹងជួយអ្នក ដើម្បីដោះស្រាយបញ្ហានេះបាន។
១/ រៀបគម្រោងដើរទេសចរណ៍
ការរៀបគម្រោងសម្រាប់ដំណើរទេសចរណ៍ អាចធ្វើឱ្យអ្នកស្មុគស្មាញ ប៉ុន្ដែប្រសិនធ្វើបែបនេះ នៅពេលអ្នកកំពុងស្ថិតក្នុងស្ថានភាពធុញទ្រាន់ នោះវិធីនេះគឺជាជម្រើសល្អបំផុត។
២/ ឆាប់ក្រោកពីព្រឹក និងហាត់ប្រាណ
ការធ្វើលំហាត់ប្រាណរាល់ថ្ងៃ នឹងជួយបង្កើនថាមពល និងកាត់បន្ថយភាពហត់នឿយ។ ចូរហាត់ ប្រាណដោយការដើរជុំវិញផ្ទះ ឬដើរពីកន្លែងមួយទៅកន្លែងមួយទៀត នៅពេលមានការធុញ
ទ្រាន់ក្នុងចិត្ត។ ប្រសិនមិនចូលចិត្តដើរហាត់ប្រាណ អ្នកអាចរៀនហាត់ yoga ឬប្រភេទកីឡានៅ
ខាងក្រៅ ដូចជាឡើងភ្នំ ហាត់ប្រាណនៅទីសាធារណៈ។ល។ ប្រសិនចង់ឱ្យអារម្មណ៍ល្អប្រសើរ
ឡើងវិញ ចូរដើរហាត់ប្រាណជាមួយមិត្ដល្អម្នាក់ ព្រោះថា មិត្តរបស់អ្នកនឹងជួយបំបាត់ភាពធុញ
ទ្រាន់របស់អ្នក។
៣/ ចូលអ៊ីនធើរណិត
នៅពេលស្ថិតក្នុងស្ថានភាពតានតឹងក្នុងអារម្មណ៍ និងធុញទ្រាន់ ហើយមិនអាចរកឃើញ កម្មវិធី ល្អនៅលើកញ្ចក់ទូរទស្សន៍ ភ្លាមនោះ ចូរបើកកុំព្យូទ័រ ហើយចូលអ៊ីនធើរណិត រកមើលនូវអ្វីដែល
អ្នកចូលចិត្ត។
៤/ ប្រែក្លាយថ្ងៃធុញទ្រាន់ ទៅជាថ្ងៃថែទាំសម្រស់
ប្រការមួយក្នុងចំណោមប្រការគួរឱ្យចង់ធ្វើបំផុត ក្នុងពេលធុញទ្រាន់ នោះគឺ ទៅកាន់ហាងថែទាំ
សម្ផស្ស ដើម្បីធ្វើក្រចក ម៉ាស្សាខ្លួន កាត់សក់ ជាដើម។ ក្រៅពីនេះ ប្រសិនមិនមានប្រាក់គ្រប់
គ្រាន់ អ្នកក៏អាចនៅផ្ទះ ស្ដាប់បទចម្រៀងដែលខ្លួនចូលចិត្ត លាបថ្នាំក្រចកដែលមានពណ៌គួរឱ្យ
ស្រឡាញ់ និងបិទម៉ាសមុខ ដើម្បីបានធូរស្រាលក្នុងអារម្មណ៍។
៥/ រៀបចំទូរខោអាវ
នៅក្នុងចំណោមខោអាវរបស់អ្នក អាចមានអាវ ឬខោ មួយចំនួន មិនត្រូវបានប្រើប្រាស់ ឬលែង ប្រើប្រាស់ជាយូរមកហើយ ដូច្នេះ នៅពេលមានអារម្មណ៍មិនល្អ ធុញទ្រាន់ អ្នកគួររៀបចំសម្លៀក
បំពាក់ឡើងវិញ ដោយរើសយកខោអាវចាស់ៗ ឬខោអាវលែងប្រើប្រាស់ ទៅធ្វើជាអំណោយ
មនុស្សធម៌ ឬធ្វើជាក្រណាត់ជូតរនាប ឬបោះចោល។ ចូរកុំរក្សាទុករបស់ដែលអ្នកមិនប្រើប្រាស់
ច្រើនពេក វានឹងធ្វើឱ្យអ្នកត្រូវចំណាយពេលច្រើនក្នុងការសម្រេចចិត្តថា ត្រូវស្លៀកពាក់ឈុតណា
មួយ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?
ក្មេងពូកែពុលរថយន្ដ ត្រូវដោះស្រាយ បែបណា?
កែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន ដោយវិធី៧យ៉ាង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS