CamNews

តារា 

ប្រិយមិត្ត មិនសប្បាយចិត្ត ពេលឮថា Rihanna នៅស្រលាញ់ Chris Brown

កាលពីប៉ុន្មានថ្ងៃមុននេះយើងបានដឹងហើយថាតារាចម្រៀង Rihanna នឹងត្រូវបានគេជីកសួរពីរឿង
រ៉ាវស្នេហា ឬអាចហៅបានថាអតីតស្នេហា របស់ខ្លួនជាមួយ Chris Brown ក្នុងកម្មវិធី Oprah ដែល
ធ្លាប់បានបើកចំហរបេះដូង តារាជាច្រើនអោយនិយាយការពិតចេញមកច្រើនណាស់មកហើយ។



ហើយលើកនេះអ្វីដែលយើងទទួលបានគឺនាង Rihanna ប្រាប់ថា នាងពិតជានៅស្រលាញ់បុរស
ដែលធ្លាប់វាយនាងកាលពីឆ្នាំ ២០០៩ ពិតមែន។ ព័ត៌មានមួយនេះបានធ្វើអោយមានការខឹងសម្បារ
ជាខ្លាំងពីសំណាក់ប្រិយមិត្ត ហើយត្រូវបានគេរិះគន់ពេញ Internet ព្រោះភាគច្រើនគេគិតថាតារា
Chris Brown នេះជាមនុស្សមិនគួរអោយគោរពសោះឡើយ។

មានអ្នកប្រើប្រាស់ Internet ម្នាក់បានធ្វើការរិះគន់តាម Youtube ថា នេះហើយគឺជាហេតុផលដែល
តែងតែធ្វើអោយមនុស្សស្រីដូចជា Rihanna នេះរងតែទឹកភ្នែកព្រោះ ទោះបីជាគេមើលងាយ ខ្លួន
ប៉ុណ្ណាក៏នៅតែអត់ទោសអោយ ហើយនៅតែស្រលាញ់ដដែល មិនយូរមិនឆាប់ Rihanna មុខជាទឹក
ភ្នែកលើកទី ២ មិនខាន។


ចំពោះសម្ដីទាំងទឹកភ្នែករលីងរលោយរបស់ RiRi ចំពោះ Chris ក្នុងកម្មវិធី Oprah Winfrey លោក
អ្នកអាចទស្សនាវីដេអូខាងក្រោមនេះបាន។ ចំពោះតារាចម្រៀង Chris Brown លោកសុំមិនមាន
យោបលអ្វីចំពោះបញ្ហានេះនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator 


Tags: Rihanna chris brown