CamNews

តារា 

សន នាងផល្លីកា ចាត់​ទុក​ដំណឹង​ប្រុស​ក្មេង យក​ឡាន​មក​ដឹកដើរ​លេង ជា​រឿង​អស់​សំ​ណើច

ភ្នំពេញ៖ កញ្ញា សន នាងផល្លីកា ជាតារាចម្រៀប្រចាំផលិតកម្ម ប៊ិកមែន បន្ទាប់ពីលេចឮ ព័ត៌មាន
មកដល់ត្រចៀកថា មានប្រុសក្មេងជាកូន អ្នកមានទ្រព្យស្តុក ជិះរថយន្តស៊េរីទំនើប ដឹកដើរលេង
ស្ទើររាល់ថ្ងៃនោះ នាងហាក់ផ្ទុះសំណើចយ៉ាងខ្លាំង និងមិននឹកស្មានថា ហេតុអ្វីបានជាលេចឮ ព័ត៌
មានបែបនេះទៅវិញ ព្រោះនាងហាក់បីដូចជា មិនដឹងខ្លួនទាល់តែសោះ។

មូលហេតុដែលធ្វើឲ្យបុប្ផាក្រពុំ ដុះចេញពីទឹកដីអង្គរ សន នាងផល្លីកា ផ្ទុះសំណើចបែបនេះ គឺបន្ទាប់
ពីនាងបានឮពេញៗត្រចៀក ពីមហាជន និងអ្នកសិល្បៈដូចគ្នា ថានាងមានប្រុសក្មេងជិះរថយន្ត ស៊េរី
ទំនើបដឹកដើរលេងស្ទើររាល់ថ្ងៃ ។ ជាពិសេសទៅទៀតនោះ នាងក៏បានឃើញច្បាស់ នឹងភ្នែកផងដែរ
ហើយតាមរយៈគេហទំព័រ LookingTODAY បានចុះផ្សាយដូចជាការលេចឮខាងលើ ។

កាលពីពេលកន្លងទៅគេហទំព័រ LookingTODAY បានទទួលដំណឹងមួយ ពីប្រភពដែលជាអ្នកសិល្បៈ
ស្និទ្ធនឹងតារាចម្រៀងតូចច្រឡឹង សម្បូរមន្តស្នេហ៍រូបនេះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា ផល្លីកា កំពុង
តែមានទំនាក់ទំនងស្នេហា ស្ងាត់កំបាំង ជាមួយកូនអ្នកមាន ក្នុងស្រុកម្នាក់ ហើយអាចជាប់ពាក់ព័ន្ធ
ក្នុងជម្រៅស្នេហាផ្អែមល្ហែម ជាមួយបុរសវ័យប្រហែលគ្នាម្នាក់នោះផងដែរ ព្រោះគេឧស្សាហ៍ឃើញ
វត្តមានអ្នកទាំងពីរ តែងដើរទៅណាមកណា ជាមួយគ្នា ក្នុងរូបភាពស្និទ្ធស្នាលបំផុតទៀតផង។

លើសពីនេះទៅទៀត ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា គេតែងឃើញបុរសវ័យ ២០ឆ្នាំម្នាក់
ឧស្សាហ៍យករថយន្ត ស៊េរីទំនើបដឹកនាងដើរលេង ឆ្វែលចុះឆ្វែលឡើង ពេញក្រុងទៀតផង ។

ជុំវិញការលេចឮព័ត៌មានទាំងនេះ ស្រីស្រស់ សន នាងផល្លីកា បានផ្ទុះសំណើច និងបាននិយាយ
ប្រាប់LookingTODAY ថា"ចំពោះការលេចឮថាខ្ញុំ មានប្រុសក្មេងយករថយន្តស៊េរីទំនើបមកដឹកខ្ញុំ
ដើរលេងស្ទើររាល់ថ្ងៃនោះ គឺជារឿងមិនពិតនោះទេ គេចេះតែនិយាយប៉ុណ្ណោះ ព្រោះខ្ញុំមិនដែល
មានបុរសណាម្នាក់ យករថយន្តស៊េរីទំនើបមកដឹកខ្ញុំផង..!" ។

ស្រីស្រស់ ផល្លីកា បានបន្តទាំងសំណើចទៀតថា "មានណាបង...!(សើច) មានប្រុសក្មេងឯណាមក
ដឹកខ្ញុំ បើខ្ញុំមិនសូវស្អាតផង... គេចេះតែនិយាយៗទៅទេ... ព្រោះវាមិនមែនជារឿងពិតទេ...! " ។

គួរកត់សម្គាល់ផងដែរថា មួយរយៈចុងក្រោយនេះ កញ្ញា សន នាងផល្លីកា ហាក់មិនសូវលេចធ្លោ
និងបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មានឡើយ ។ លើសពីនេះទៅទៀត នាងបានបង្ហើប
ឲ្យដឹងថា ការងារសិល្បៈបច្ចុប្បន្ន មិនសូវមមាញឹកប៉ុន្មានឡើយ ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorn neangphallyka entertainment khmer star