CamNews

៥២នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា

មនុស្សច្រើនជាង ៥២នាក់បានរងរបួសបន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបាន
បាត់បង់ម្ចាស់ការ រួចបើកទៅបុកអាគារលក់ទំនិញមួយស្ថិតក្នុងទីក្រុង កូឡាម ខាងត្បូង
រដ្ឋ Kerala ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ។
អ្នករបួសទាំងអស់ត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីសំរាកព្យាបាល។
សាក្សីដែលបានឃើញហេតុការណ៍នេះដោយផ្ទាល់ភ្នែកបាននិយាយថា ហេតុការណ៍នេះ
បានកើតឡើងនៅពេលដែលរថយន្តក្រុងនេះព្យាយាមវ៉ារថយន្តក្រុងមួយទៀត តែពេល
នោះរថយន្តក្រុងនេះបានដាច់ហ្វ្រាំងដែលជាហេតុធ្វើអោយអ្នកបើកបរបាត់បង់ម្ចាស់ការរូច
ក៏មកបុកអាគារលក់ទំនិញដែលធ្វើអោយមនុស្សជាង៥០នាក់រងរបួស។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសឥណ្ឌាកើតឡើងស្ទើររៀងរាល់ថ្ងៃដែល
បណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់នឹងរបួស។ ដូចជាពេលថ្មីៗមានគ្រោះថ្នាក់រថភ្លើង
បុកគ្នា,នឹងរថយន្តក្រុងបុកគ្នាជាដើម ដែលយ៉ាងហោចណាស់មនុស្ស ១១០,០០០នាក់ស្លាប់
ជារៀងរាល់ឆ្នាំ៕

ដោយ វឌ្ឍនា

Tags: accidentroadindia