កាសែត L'Equipe (បារាំង) បានបង្ហាញ បេក្ខជនកីឡាករ ១០នាក់ ដែលមានអ្នកគាំទ្រច្រើនជាង
គេបំផុត នៅបណ្តាញទំនាក់ទំនងសង្គម។ មានទេពកោសល្យ បូករួមជាមួយនឹងរូបរាងខ្ពស់សង្ហា
កីឡាករបាល់ទាត់របស់ក្លឹប Real Madrid គឺ Cristiano Ronaldo បានឈរលើលំដាប់កំពូល នៅ
លើតារាង ឈ្នះដាច់គូប្រជែង នូវចំនួន Fan គាំទ្រនៅលើ Facebook។
កីឡាករសញ្ជាតិ ពរទុយហ្គាល់ សព្វថ្ងៃគឺជាកីឡាករលំដាប់កំពូលម្នាក់ ក្នុងចំណោមកីឡាករលំ
ដាប់កំពូលជាច្រើនទៀត នៅលើពិភពលោក។ ចាប់ផ្តើមល្បីឈ្មោះ តាំងពីពាក់អាវ Man United
Cristiano Ronaldo កាន់តែល្បីឈ្មោះជាងនេះថែមទៀត ពេលប្តូរទៅលេងនៅពហុកីឡាដ្ឋាន
Bernabeu ក្នុងតំលៃ ៨០លានផោន។ នៅក្នុងរយះពេល ៣ ឆ្នាំកន្លងមក Ronaldo គឺជាគូប្រកួត
ប្រជែងយ៉ាងសំខាន់របស់កីឡាករ Lionel Messi (Barcelona) ក្នុងការដណ្តើមពានបាល់មាស
FIFA។
មិនគ្រាន់តែបានបង្ហាញនូវទេពកោសល្យដ៏អស្ចារ្យ នៅលើទីលានស្មៅ រហូតដល់ដណ្តើមបាននូវ
តំណែងស្តេចទម្លាយសំណាញ់ Champions League កាលពីរដូវកាលមុន (១២ គ្រាប់), Ronaldo
នៅទទួលបានការចាប់អារម្មណ៍យ៉ាងពិសេស ពីសំណាក់ក្រុមអ្នកប្រមាញ់រូបភាព នៅខាងក្រៅទី
លានប្រកួតលើស្មៅថែមទៀតផង។ CR7 ទទួលបានការចាប់អារម្មណ៍យ៉ាងដូច្នេះ ដោយសារតែ
កីឡាកររបស់ Real មានរូបរាងខ្ពស់សង្ហា ពោរពេញដោយសាច់ដុំសក្តិសម ជាបុរសពិត គួបផ្សំ
ជាមួយនឹងការស្លៀកពាក់ ពោរពេញដោយ Fashion ទៀតផង៕
ព័ត៌មានស្តីពីកីឡាករល្បីៗ និងកីឡាបាល់ទាត់ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!!!
ដោយ៖ សិលា
ប្រភព៖ zing